គណនីសន្សំផលច្រើន

គណនីសន្សំផលច្រើន (HYSA) ៖ ជាប្រភេទគណនីដ៏ពិសេសមួយដែលបង្កើតឡើង សម្រាប់អតិថិជនរូបវន្តបុគ្គលដែលកំពុងជួបប្រទះនូវការលំបាកក្នុងការស្វែងរកការដាក់ប្រាក់សន្សំមួយ ដែលទទួលបានទាំងការប្រាក់ខ្ពស់ និងងាយស្រួលដកប្រាក់ ក្នុងពេលវេលាដ៏ចាំបាច់ណាមួយភ្លាមៗ។ ផលិតផលនេះអតិថិជននឹងទទួលបានអត្រាការប្រាក់ខ្ពស់ អាស្រ័យតាមសមតុល្យជាក់ស្តែងដែលអតិថិជនមានក្នុងគណនីប្រចាំថ្ងៃ។

គណនីសន្សំផលច្រើន
សមតុល្យគណនីប្រចាំថ្ងៃ (ដុល្លារអាមេរិក) ប្រាក់ដុល្លារអាមេរិក ប្រាក់រៀលខ្មែរ ប្រាក់បាតថៃ
≥ ២៥០ - ៥.០០០ ៤,០០% ៤,២៥% ៤,០០%
> ៥.០០០ - ១៥.០០០ ៤,៧៥% ៥,០០% ៤,៧៥%
> ១៥.០០០ ៥,២៥% ៥,៥០% ៥,២៥%
       

អតិថិជនអាចធ្វើប្រតិបត្តិការដោយមិនគិតកម្រៃសេវារហូតដល់៖

  • បញ្ជរ
    ១ ប្រតិបត្តិការ
  • អេធីអឹម
    ១ ប្រតិបត្តិការ
  • សេវាធនាគារចល័ត
    ១ ប្រតិបត្តិការ
គណនីសន្សំផលច្រើន (HYSA Flexi)
សមតុល្យគណនីប្រចាំថ្ងៃ (ដុល្លារអាមេរិក) ប្រាក់ដុល្លារអាមេរិក ប្រាក់រៀលខ្មែរ ប្រាក់បាតថៃ
≥ ២៥០ - ៥.០០០ ៣,៥០% ៣,៧៥% ៣,៥០%
> ៥.០០០ - ១៥.០០០ ៤,២៥% ៤,៥០% ៤,២៥%
> ១៥.០០០ ៤,៧៥% ៥,៥០% ៤,៧៥%
       

អតិថិជនអាចធ្វើប្រតិបត្តិការដោយមិនគិតកម្រៃសេវារហូតដល់៖

  • បញ្ជរ
    ៣ ប្រតិបត្តិការ
  • អេធីអឹម
    ៣ ប្រតិបត្តិការ
  • សេវាធនាគារចល័ត
    ៣ ប្រតិបត្តិការ
គណនីសន្សំផលច្រើន (HYSA Corporate)
សមតុល្យគណនីប្រចាំថ្ងៃ (ដុល្លារអាមេរិក) ប្រាក់ដុល្លារអាមេរិក ប្រាក់រៀលខ្មែរ ប្រាក់បាតថៃ
≥ ៥.០០០ - ៣០.០០០ ៣,៥០% ៣,៧៥% ៣,៥០%
> ៣០.០០០ - ១០០.០០០ ៤,២៥% ៤,៥០% ៤,២៥%
> ១០០.០០០ ៤,៧៥% ៥,៥០% ៤,៧៥%
       

អតិថិជនអាចធ្វើប្រតិបត្តិការនៅបញ្ជរដោយមិនគិតកម្រៃសេវារហូតដល់ ៣ ប្រតិបត្តិការ។

* សមមូលទៅនឹងរូបិយប័ណ្ណខ្មែររៀល និងថៃបាត

អត្ថប្រយោជន៍៖
  • ទទួលបានសៀវភៅធនាគារលើកដំបូង ដោយឥតគិតថ្លៃ
  • មិនគិតកម្រៃសេវាទៅលើការចុះឈ្មោះ និងការថែរក្សាកាតអេធីអឹមសម្រាប់ឆ្នាំដំបូង
  • មិនគិតកម្រៃសេវាទៅលើការចុះឈ្មោះ និងការថែរក្សាសេវាធនាគារចល័ត
  • ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់
  • ទទួលបានការប្រាក់ជារៀងរាល់ខែ

Notice: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។