ស្នើសុំប្រើប្រាស់សេវាឥណទាន

កំណត់សម្គាល់អំពីសិទ្ធិឯកជន

ធនាគារ ហត្ថា ម.ក នឹងប្រមូលព័ត៌មានរបស់ (អ្នកខ្ចី និងអ្នកធានា) ដើម្បីបញ្ចូលនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។ ប្រព័ន្ធចែករំលែកព័ត៌មានឥណទានជាប្រព័ន្ធដែលស្ថិតក្រោមការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា។ ព័ត៌មានដែលប្រមូលបាននឹងត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃក្នុងការផ្តល់ឥណទាន ហើយព័ត៌មាននេះនឹងត្រូវបានចែករំលែកដល់គ្រឹះស្ថានដទៃទៀតដែលចូលរួមក្នុងប្រព័ន្ធចែករំលែកព័ត៌មាន អនុលោមតាមប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន និងក្រមប្រតិបត្តិ។ ប្រសិនបើលោកអ្នក (អ្នកខ្ចី និងអ្នកធានា) ចង់បាន ឬចង់កែសម្រួលព័ត៌មានរបស់ខ្លួន លោកអ្នក (អ្នកខ្ចី និងអ្នកធានា) អាចស្នើសុំជាលាយលក្ខណ៍អក្សរទៅអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដោយភ្ជាប់ជាមួយឯកសារសម្គាល់អត្តសញ្ញាណ ហើយអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាននឹងឆ្លើយតបជូនលោកអ្នក (អ្នកខ្ចី និងអ្នកធានា) វិញ។