ធនាគារ ក្រុងស៊្រី ជាភាគទុនិក ១០០% របស់ធនាគារ ហត្ថា
កាន់តែធំ កាន់តែប្រសើរ
ជាង ៣០ឆ្នាំ បានបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
ស្វែងយល់ ចក្ខុវិស័យ បេសកកម្ម របស់យើង
យើងរីកចម្រើនព្រោះអតិថិជនយើងជោគជ័យ
រួមគ្នាសាងអនាគតដ៏ប្រសើរ
ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល
ប្រវត្តិសង្ខេបរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិ
ស្វែងយល់រចនាសម្ព័ន្ធគ្រប់គ្រងបុគ្គលិករបស់យើង
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
ទិន្នផលកាន់តែល្អគាប់ជាមួយឥណទានកសិកម្ម
បង្កើត និងពង្រីកសក្តានុពលអាជីវកម្មលោកអ្នកជាមួយយើង
អាជីវកម្មកាន់តែប្រសើរ សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន
សាច់ប្រាក់បន្ថែមដើម្បីគាំទ្រតម្រូវការអាជីវកម្មលោកអ្នក
អាជីវកម្មកាន់តែប្រសើរ សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន
គ្មានទ្រព្យធានា ក៏អាចស្នើសុំឥណទានបាន
ស្នើសុំឥណទានដោយគ្រាន់តែមានកាតគ្រីយានយន្ត
ជំនួយហិរញ្ញវត្ថុសម្រាប់ការសិក្សាលែងជាបញ្ហាទៀតហើយ
រួមគ្នាធ្វើឲ្យសង្គមជាតិយើងកាន់តែប្រសើរ
អាចស្នើបានទាំងយានយន្តថ្មី ឬប្រើប្រាស់រួច
លក្ខខណ្ឌ និងឯកសារតម្រូវងាយៗជាងគេ
សម្ភារសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃត្រូវបានបំពេញ
ជំរុញភាពរីកចម្រើនអាជីវកម្មលោកអ្នកកាន់តែឆាប់រហ័ស
គ្មានទ្រព្យធានា ក៏អាចស្នើសុំឥណទានបាន
ទទួលយកគេហដ្ឋានថ្មីដើម្បីគ្រួសារជាទីស្រលាញ់លោកអ្នក
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាការប្រាក់ខ្ពស់ និងអាចដកប្រាក់បានគ្រប់ពេលវេលា
អត្រាការប្រាក់ខ្ពស់ និងអាចដកប្រាក់បានគ្រប់ពេលវេលា
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាការប្រាក់ខ្ពស់ និងអាចដកបានរៀងរាល់ខែ
អត្រាការប្រាក់ខ្ពស់ លក្ខខណ្ឌបត់បែនល្អប្រសើរ
អត្រាការប្រាក់ខ្ពស់ លក្ខខណ្ឌបត់បែនល្អប្រសើរ
ជម្រើសបន្ថែមដើម្បីការគ្រប់គ្រងសាច់ប្រាក់កាន់តែប្រសើរ
ជ្រើសរើសលេខគណនីដែលលោកអ្នកចូលចិត្ត
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
ប្រតិបត្តិការឆ្លងធនាគារដោយគ្រាន់តែមានទូរសព្ទ
ទទួលប្រាក់ឆ្លងគ្រឺះស្ថានធនាគារ
ទូទាត់បង់សងប្រាក់ទៀងទាត់ពេលវេលា
ដក និងធ្វើប្រតបត្តិការសាច់ប្រាក់គ្រប់ពេលវាលាទូទាំងប្រទេស
រីករាយនឹងការទូទាត់ដ៏ងាយស្រួល
បើកប្រាក់បៀវត្សកាន់តែទាន់សម័យ និងមានសុវត្ថិភាព
ជម្រើសនៃការផ្ទេរប្រាក់ក្រៅប្រទេសប្រកបដោយទំនុកចិត្តបំផុត ...
Business growth depends on good relationship
ទូទាត់ស្រួល ចំណេញច្រើន
ទំនាក់ទំនងធនាគារដែលផ្តល់បណ្ណសាជីវកម្មដំបូងបង្អស់នៅកម្ពុជា
កាន់តែនៅជិតតាមរយៈបណ្តាញ ការិយាល័យ ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេធីអឹម ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេសធីអឹម ដ៏ធំទូលាយ
អត្ថប្រយោជន៍ និងភាពរីករាយរបស់អ្នកជាកាតព្វកិច្ចយើងខ្ញុំ
ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ
ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់
ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ
និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន
៤០ លានរៀល ដល់អង្គការរក្សាកុមារ ដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម
លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។
ការឧបត្ថម្ភកម្មវិធីនេះ
បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់សុខុមាល
និងការអប់រំដល់កុមារ ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយដ៏មានសក្តានុពល។
ធនាគារ ហត្ថា យល់ច្បាស់អំពីសារៈសំខាន់នៃការផ្តល់ចំណេះដឹង
និងជំនាញចាំបាច់ផ្សេងៗដល់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឲ្យបានត្រឹមត្រូវ។
លោកឧកញ៉ា ហួត អៀងតុង
ប្រធានអគ្គនាយក ធនាគារ ហត្ថា មានប្រសាសន៍ថា៖ “យើងទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមគាំទ្រសកម្មភាព
និងបេសកម្ម របស់អង្គការរក្សាកុមារ ដែលត្រូវបានបង្កើតឡើងដោយលោកជំទាវបណ្ឌិត ជាសិរី លោកជំទាវបណ្ឌិត
អឹង
កន្ថាផាវី និង ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ដើម្បីលើកកម្ពស់សុខុមាលភាព ការអប់រំ
និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់ វណ្ណៈ។ យើងជឿជាក់ថា ការលើកកម្ពស់សុខុមាលភាព
ការផ្តល់ការអប់រំល្អដល់កុមារ នឹងផ្តល់នូវលទ្ធផលយូរអង្វែងដល់ពួកគាត់ ដែលនឹងធ្វើឱ្យពួកគាត់ក្លាយជាទំពាំងស្នងឬស្សីប្រកបដោយសក្តានុពល
និងមានទំនុកចិត្តខ្ពស់។
លោកស្រី សុខ វណ្ណសិកា
ប្រធានអង្គការរក្សាកុមារ បានសម្តែងនូវមតិអំណរអរគុណដល់ ធនាគារ ហត្ថា ដែលបានចូលរួម
ឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន ៤០ លានរៀល
នៅចំពេលដែលអង្គការរក្សាកុមារទើបតែបានកែសម្រួលឈ្មោះនិងប្រតិបត្តិការ
អោយក្លាយទៅជាអង្គការរក្សាកុមារ ដើម្បីធ្វើប្រតិបត្តិការបន្ថែមដោយផ្ទាល់និងប្រយោល
ក្នុងគោលបំណងបង្កើននិងជម្រុញអំពើសប្បុរសធម៌ក្នុងទម្រង់ជា Philanthropy ដើម្បីជួយកុមារគ្រប់ស្រទាប់វណ្ណៈ
ដែលត្រូវការតម្ហែទាំសុខភាព និងការអប់រំ ដោយសុទ្ធចិត្ត
ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរបស់កុមារ គ្រួសារ និងសង្គមជាតិ។
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា
ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ
ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤
ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។
ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី
ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍
ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី
ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន
និងធំបំផុតមួយនៅក្នុងពិភពលោក។
អំពី អង្គការរក្សាកុមារ
អង្គការរក្សាកុមារ ជាអង្គការក្នុងស្រុកផ្តួចផ្តើមឡើងដោយស្ថាបនិកខ្មែរ
រួមមានលោកជំទាវបណ្ឌិត ជា សិរី លោកជំទាវបណ្ឌិត អឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា។ អង្គការរក្សាកុមារមានបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ
និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។