សេវាម៉ាយអេធីអឹម

សេវាម៉ាយអេធីអឹម (MyATM Service) គឺជាសេវាធនាគារមួយប្រភេទដែលអតិថិជនអាចធ្វើប្រតិបត្តិការ ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ពីអ្នកមានគណនីទៅអ្នកមានគណនី ពីអ្នកមានគណនីទៅអ្នកគ្មានគណនី ទូទាត់សងឥណទាន ទូទាត់វិក័យបត្រ ទិញកាតទូរស័ព្ទ និងសេវាផ្សេងៗ តាមរយៈម៉ាស៊ីនអេធីអឹមរបស់ ធនាគារ ហត្ថា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។

ប្រព័ន្ធ Cambodian Shared Switch (CSS) គឺជាប្រព័ន្ធប្រតិបត្តិការអន្តរធនាគារ ដែលគ្រប់គ្រងដោយ សភាផាត់ទាត់ជាតិរបស់ ធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់កាត អេធីអឹម របស់ ធនាគារ ហត្ថា អាចធ្វើប្រតិបត្តិការលើម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាត (POS) របស់ស្ថាប័នជាសមាជិក និងអ្នកប្រើប្រាស់កាតអេធីអឹម របស់សមាជិក អាចធ្វើប្រតិបត្តិការ លើម៉ាស៊ីនអេធីអឹម របស់ ធនាគារ ហត្ថា។

លក្ខណៈពិសេសនៃសេវាកម្ម
  • ផ្ទេរប្រាក់នៅក្នុងប្រទេសជាមួយនឹងបណ្តាញការិយាល័យ ១៧៧ សាខា
  • ធ្វើប្រតិបត្តិការបានច្រើនប្រភេទដូចជា ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ (ទៅអ្នកមាន និងគ្មានគណនី) ទិញកាតទូរសព្ទ បង់ថ្លៃវិក្កយបត្រ សងប្រាក់ឥណទាន ពិនិត្យសមតុល្យគណនី របាយការណ៍សង្ខេបជាដើម។
  • មានសុវត្ថិភាពសាច់ប្រាក់ ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់
  • ចំណេញពេលវេលា មានភាពងាយស្រួល មានផាសុខភាព និងទាន់សម័យ ដោយគាត់អាចធ្វើប្រតិបត្តិការបានដោយមិនចាំបាច់អញ្ជើញមកដល់ការិយាល័យរបស់ ធនាគារ ហត្ថា ដោយផ្ទាល់។
  • ម៉ាយអេធីអឹមកាត (MyATM Card) គឺកាតអេធីអឹមដែលផ្តល់ភាពងាយស្រួលជូនអតិថិជន ដើម្បីប្រើប្រាស់គណនីសន្សំរបស់ខ្លួន ដោយអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈម៉ាស៊ីនអេធីអឹមរបស់ ធនាគារ ហត្ថា ឬក៏ប្រើប្រាស់ជាមួយ ម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីន POS របស់គ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុ ដែលជាសមាជិករបស់ប្រព័ន្ធ Cambodian Share Switch (CSS)។

ចំណាំ៖  អតិថិជនក៏អាចធ្វើប្រតិបត្តិការមួយចំនួនដូចជា ផ្ទេរប្រាក់ បង់វិក័យបត្រ ទិញកាតទូរស័ព្ទ និងសេវាមិនមែនហិរញ្ញវត្ថុផ្សេងៗជាមួយគណនីដែលមានរូបិយប័ណ្ណថៃបាត (THB) តាមម៉ាស៊ីនអេធីអឹមរបស់ ធនាគារ ហត្ថា ផងដែរ។