ប័ណ្ណហត្ថាវីសា ក្លាសសិក

ប័ណ្ណហត្ថាវីសា ផ្ដល់ជូននូវអត្ថប្រយោជន៍សម្បូរបែប បច្ចេកវិទ្យាទាន់សម័យ និងសុវត្ថិភាព ដែលអនុញ្ញាតឳ្យអតិថិជនដកប្រាក់ ត្រួតពិនិត្យសាច់ប្រាក់ ទិញទំនិញ សេវាកម្មផ្សេងៗបានទាំងក្នុងប្រទេស និងទូទាំងពិភពលោកប្រកបដោយភាពងាយស្រួល។ លោកអ្នកអាចកំណត់ដែនកំណត់នៃប្រតិបត្តិការដកប្រាក់ និងទិញទំនិញ ក៏ដូចជាការភ្ជាប់គណនីច្រើនទៅកាន់ប័ណ្ណឥណពន្ធ Visa តែមួយ។

១. កម្រៃសេវា
ល.រប័ណ្ណហត្ថាវីសា ក្លាសសិកកម្រៃសេវា និងប្រតិបត្តិការ
០១ការចេញប័ណ្ណថ្មីឥតគិតថ្លៃ
០២ថ្លៃសេវាប្រចាំឆ្នាំ - ប័ណ្ណលើកដំបូង៥ ដុល្លារអាមេរិក
០៣ថ្លៃសេវាប្រចាំឆ្នាំ - ប័ណ្ណបន្ថែម
៥ ដុល្លារអាមេរិក
០៤ថ្លៃសេវាប្រចាំឆ្នាំ - ប័ណ្ណបន្សំ
៥ ដុល្លារអាមេរិក
០៥ ប្ដូរប័ណ្ណថ្មី (ខូច/បាត់/លួច) ៥ ដុល្លារអាមេរិក
០៦ចេញប័ណ្ណថ្មីផុតកំណត់ ឥតគិតថ្លៃ
០៧ ចេញលេខសម្ងាត់ថ្មី (Pin Mailer) ២ ដុល្លារអាមេរិក
០៨ សុពលភាពប្រើប្រាស់៥ ឆ្នាំ
០៩ ចំនួនគណនីដែលអាចភ្ជាប់ទៅប័ណ្ណតែមួយ ៩ គណនី
១០ ពិនិត្យសមតុល្យសាច់ប្រាក់ កម្រៃសេវា តាម ATM/POS ធនាគារ ហត្ថា
ឥតគិតថ្លៃ
កម្រៃសេវា តាម ATM/POS ធនាគារផ្សេង ០,៥ ដុល្លារអាមេរិក
១១ ការដកសាច់ប្រាក់កម្រៃសេវា តាម ATM/POS ធនាគារ ហត្ថាឥតគិតថ្លៃ
កម្រៃសេវា តាម ATM/POS ធនាគារផ្សេង ២% នៃចំនួនដែលបានដក និងតិចបំផុត ៥ ដុល្លារអាមេរិក
ចំនួនទឹកប្រាក់ក្នុងមួយថ្ងៃ ៥.០០០ ដុល្លារអាមេរិក
ចំនួនទឹកប្រាក់ក្នុងមួយប្រតិបត្តិការ ១.០០០ ដុល្លារអាមេរិក (ឬ ៤០ សន្លឹក)
១២ ដែនកំណត់នៃការទិញទំនិញចំនួនក្នុងមួយថ្ងៃ ១០.០០០ ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ
១០​ដង
១៣ ការសងត្រឡប់ជារូបិយប័ណ្ណណាមួយ ក្រៅពីដុល្លារអាមេរិក (លើកលែងប្រាក់រៀល) ២% (សម្រាប់សេវាបំលែងរូបិយប័ណ្ណ)
២. អត្ថប្រយោជន៍
  • មានសុវត្ថិភាព និងងាយស្រួលដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់
  • ប័ណ្ណវីសាទទួលស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុក
  • ការទូទាត់ និងធ្វើការបញ្ជាទិញតាមអនឡាញ (E-commerce) ជាជម្រើសរបស់លោកអ្នក
  • អាចប្រើប្រាស់បានគ្រប់ទីកន្លែង ពាសពេញពិភពលោក
  • ចំណេញពេលវេលា មានភាពងាយស្រួល មានផាសុកភាព និងមានភាពទាន់សម័យ ដោយអ្នកអាចធ្វើប្រតិបត្តិការបានដោយមិនចាំបាច់អញ្ជើញមកកាន់ការិយាល័យរបស់ ធនាគារ ហត្ថា ដោយផ្ទាល់
  • សម្រាប់ប័ណ្ណវីសា​ Platinum ត្រូវបានផ្ដល់ជូនការធានារ៉ាប់រងក្នុងធ្វើដំណើរក្រៅស្រុករហូត ១លានដុល្លារអាមេរិក
  • សម្រាប់វីសា Platinum ត្រូវបានផ្ដល់សិទ្ធចូលសម្រាកឥតគិតថ្លៃក្នងបន្ទប់រង់ចាំពិសេស នៅគ្រប់អាកាសយានដ្ឋានដែលជាសមាជិក Plaza Premium Lounge
៣. របៀបស្នើប្រើប្រាស់
  • សូមអញ្ជើញទៅកាន់សាខាធនាគារហត្ថា ណាមួយដែលនៅជិតលោកអ្នក ដោយភ្ជាប់ជាមួយនូវឯកសារតម្រូវ
  • ឬក៏ដាក់ពាក្យស្នើតាមរយៈ ហត្ថាម៉ូប៊ែល

ចំណាំ:  ប័ណ្ណវីសាហត្ថា ក៏អាចធ្វើប្រតិបត្តិការមួយចំនួនដូចជា ដាក់ប្រាក់ ផ្ទេរប្រាក់ បង់វិក្កយបត្រ ទិញកាតទូរស័ព្ទ និងសេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ តាមម៉ាស៊ីនអេធីអឹមរបស់ធនាគារ ហត្ថា ម.ក ផងដែរ។