គម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍

គម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍ គឺជាប្រភេទឥណទានអាជីវកម្មមួយ ដែលផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនអតិថិជនដែលជាវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន ការផ្គត់ផ្គង់អាហារ ភេសជ្ជៈ ការផ្គត់ផ្គងផលិតផល និងសេវាកម្មដទៃទៀតដែលគាំទ្រឧស្សាហកម្មទេសចរណ៍ ជាមួយអត្រាការប្រាក់ទាបជាពិសេស។


លក្ខណៈពិសេស

·         ប្រភេទរូបិយប័ណ្ណ៖                     ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក

·         រយៈពេល៖                                រហូតដល់ ៨៤ខែ

·         ទំហំឥណទាន៖                          រហូតដល់ ០០.០០០ ដុល្លារអាមេរិក ឬ សមមូលនឹងរូបិយប័ណ្ណផ្សេង

·         អត្រាការប្រាក់៖                          ត្រឹមតែ ០,៥៤% ប៉ុណ្ណោះក្នុងមួយខែ

·         របៀបបង់សង៖                          ការសងត្រប់មានភាពបត់បែន

 
អត្ថប្រយោជន៍

·         អត្រាការប្រាក់មានភាពប្រកួតប្រជែង

·         ការសងត្រឡប់មានភាពបត់បែនទៅតាមលំហូរសាច់ប្រាក់អតិថិជន

·         ផ្តល់រយៈពេលប្រើប្រាស់កម្ចីវែងទៅតាមតម្រូវការអាជីវកម្ម

·         មានភាពងាយស្រួលក្នុងការទទួលបានឥណទានតាមរយៈបណ្តាញសាខាទូទាំងប្រទេស

·         មានជម្រើសច្រើនក្នុងការសងត្រលប់ដូចជាភ្នាក់ងារវីង ទ្រូម៉ាន់នី Hattha Mobile និងបណ្តាញសាខាទូទាំងប្រទេស


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។