សេវាបញ្ជាផ្ទេរប្រាក់ស្វ័យប្រវត្តិ

សេវាបញ្ជាផ្ទេរប្រាក់ស្វ័យប្រវត្តិ គឺជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឱ្យអតិថិជនបញ្ជាប្រតិបត្តិការទូទាត់ ឬផ្ទេរប្រាក់រវាងគណនី សម្រាប់ថែរក្សាសមតុល្យគណនី ឬទូទាត់បង់សងប្រាក់ទៅឱ្យគណនីទទួលផលមួយ ឬច្រើន នៃ ធនាគារ ហត្ថា ទុកជាមុន។

លក្ខណៈផលិតផល

ប្រភេទកម្រៃសេវា

កម្រៃសេវា

ចុះឈ្មោះប្រើប្រាស់

មិនគិតកម្រៃសេវា

ប្រតិបត្តិការជោគជ័យ

ខ្មែររៀល ២.០០០, ដុល្លារអាមេរិក ០.៥០, ប្រាក់បាត ២០

ការផ្លាស់ប្តូរព័ត៌មាន

ខ្មែររៀល ១០.០០០, ដុល្លារអាមេរិក ២.៥០, ប្រាក់បាត ១០០

ការបិទប្រតិបត្តិការមុនកាលកំណត់

មិនគិតកម្រៃសេវា

 អត្ថប្រយោជន៍

·         កម្រៃសេវាទាប

·         ឯកសារតម្រូវងាយៗ

·         ទូទាត់ការចំណាយប្រចាំខែដោយស្វ័យប្រវត្តិតាមកាលកំណត់របស់អ្នក

·         អាចរៀបចំកាលវិភាគទូទាត់ប្រាក់ទៅកាន់គណនីអ្នកទទួលបានច្រើនក្នុងពេលតែមួយ

·         លែងបារម្ភពីការភ្លេចបង់វិក្កយបត្រប្រចាំខែ

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។