គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម គឺជាប្រភេទឥណទានអាជីវកម្មមួយដែលផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលដើម្បីផ្តល់ជូនអតិថិជនដែលជាសហគ្រាសធុនតូច និងមធ្យម ហើយមានតម្រូវការប្រើប្រាស់ឥណទានក្នុងគោលបំណងសម្រាប់ជាទុនបង្វិល និងចំណាយមូលធនក្នុងអាជីវកម្ម ជាមួយអត្រាការប្រាក់ទាបជាពិសេស។

 
លក្ខណៈផលិតផល

·         ប្រភេទរូបិយប័ណ្ណ៖                     ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក

·         រយៈពេល៖                                រហូតដល់ ៨៤ខែ

·         ទំហំឥណទាន៖                          រហូតដល់ ៥០០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង

·         អត្រាការប្រាក់៖                          ត្រឹមតែ ០,៥៤% ប៉ុណ្ណោះ

·         របៀបបង់សង៖                          ការសងត្រប់មានភាពបត់បែន

 
អត្ថប្រយោជន៍

·         អត្រាការប្រាក់មានភាពប្រកួតប្រជែង

·         ការសងត្រឡប់មានភាពបត់បែនទៅតាមលំហូរសាច់ប្រាក់អតិថិជន

·         ផ្តល់រយៈពេលប្រើប្រាស់កម្ចីវែងទៅតាមតម្រូវការអាជីវកម្ម

·        មានភាពងាយស្រួលក្នុងការទទួលបានឥណទានតាមរយៈបណ្តាញសាខាទូទាំងប្រទេស

·         មានជម្រើសច្រើនក្នុងការសងត្រឡប់ដូចជាភ្នាក់ងារវីង ទ្រូម៉ាន់នី Hattha Mobile និងបណ្តាញសាខាទូទាំងប្រទេស


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។