ប្រភេទគណនីសន្សំសំចៃ
ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងសន្សំប្រាក់ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ
និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត ដូចជា សេវាអេធីអឹម និងសេវាហត្ថាម៉ូប៊ែល ជាដើម។
គណនីសន្សំសំចៃក៏នឹងតម្រូវឱ្យអតិថិជនត្រូវបើកផងដែរ សម្រាប់ធ្វើការភ្ជាប់ជាមួយនឹងផលិតផលផ្សេងទៀត
ដូចជា ឥណទាន និងផលិតផលប្រាក់បញ្ញើមានកាលកំណត់ក្នុងគោលបំណងសម្រាប់ទូទាត់។
លក្ខណៈផលិតផល
ប្រភេទអតិថិជន |
អត្រាការប្រាក់ប្រចាំឆ្នាំ |
||
ប្រាក់រៀល |
ប្រាក់ដុល្លារអាមេរិក |
ប្រាក់បាត |
|
រូបវន្តបុគ្គល |
២,០០% |
១,៧៥% |
០,១០% |
នីតិបុគ្គល |
១,៥០% |
១,២៥% |
០,០៥% |
អត្ថប្រយោជន៍
·
ផ្ដល់ជូនភាពបត់បែនក្នុងការសន្សំប្រាក់
និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃនៅក្នុងគណនីតែមួយ
·
ទទួលបានការប្រាក់ខ្ពស់
ដែលទូទាត់ចូលគណនីលោកអ្នកជារៀងរាល់ខែ
·
មិនតម្រូវឱ្យមានសមតុល្យបើកគណនីដំបូងឡើយ
·
ទទួលបានអត្ថប្រយោជន៍ពីមុខងារ និងសេវាកម្មយ៉ាងសម្បូរបែបរបស់
Hattha Mobile
·
ធ្វើប្រតិបត្តិការធនាគារប្រកបដោយភាពងាយស្រួល
តាមរយៈបណ្តាញអេធីអឹម និងសាខាដ៏ទូលំទូលាយ
ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។