សេវាបើកប្រាក់បៀវត្ស

សេវាបើកប្រាក់បៀវត្ស គឺជាសេវាកម្មមួយប្រភេទ​ ដែលអនុញ្ញាតឱ្យនិយោជកធ្វើការគ្រប់គ្រង និងចាត់ចែងបើកប្រាក់បៀវត្សឱ្យកម្មករនិយោជិតរបស់ខ្លួន តាមរយៈ ធនាគារ ហត្ថា។ ប្រតិបត្តិការបើកប្រាក់បៀវត្ស ត្រូវធ្វើឡើងតាមរយៈប្រតិបត្តិការផ្ទេរសមតុល្យសាច់ប្រាក់ពីគណនីសន្សំរបស់និយោជក (គណនីមេ) ទៅឱ្យគណនីសន្សំរបស់កម្មករ ឬ និយោជិកនីមួយៗ (គណនីកូន) ដែលបានបើកនៅ ធនាគារ ហត្ថា តាមការស្នើបញ្ជាធ្វើប្រតិបត្តិការពីនិយោជក នៃក្រុមហ៊ុន ស្ថាប័ន ឬ អង្គភាពនោះ។

លក្ខណៈផលិតផល

លក្ខណៈផលិតផល

ប្រភេទគណនី

ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក

ចំនួនបុគ្គលិក

> ១០នាក់

កម្រៃសេវា

> ០,២៥​ ដុល្លារអាមេរិក ចំពោះបុគ្គលិកម្នាក់

អត្ថប្រយោជន៍

·         កម្រៃសេវាទាបបំផុតត្រឹមតែ ០,២៥ ដុល្លារអាមេរិក ចំពោះបុគ្គលិកម្នាក់

·         ប្រសិទ្ធភាពខ្ពស់សម្រាប់ការរៀបចំបើកប្រាក់បៀវត្សជូនបុគ្គលិកប្រចាំខែ

·         កាត់បន្ថយចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុន ឬស្ថាប័ន

·         ទទួលបានអត្រាការប្រាក់ពិសេសពីធនាគារ ហត្ថា

·     ទទួលបានកម្មវិធីពិសេសចំពោះសេវាកម្មហិរញ្ញវត្ថុនានា រួមមាន ឥណទាន ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក ធនាគារចល័ត ធានារ៉ាប់រងខ្នាតតូច និងសេវាកម្មផ្សេងៗទៀត

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។