ធនាគារ ហត្ថា
គឺស្ថាប័នមួយដែលឈានមុខគេ
នៅក្នុងប្រទេសកម្ពុជាក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប
ដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់រវាងធនាគារហត្ថា
សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍
សេវាប្រមូលសាច់ប្រាក់ ភ្នាក់ងារណែនាំសេវាធានារ៉ាប់រង
និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ ដើម្បីឱ្យអតិថិជនទទួលបាន
ការការពារផ្នែកហិរញ្ញវត្ថុ ផលប្រយោជន៍ផ្សេងៗ តាមរយ:ការប្រើប្រាស់សេវាធានារ៉ាប់រង
ធនាគារ ហត្ថា បានចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ
ឡាយហ្វ៍ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ និង ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចកម្ពុជា
“ខេមឡៃហ្វ” ដើម្បីធ្វើការណែនាំសេវាធានារ៉ាប់រងទៅកាន់អតិថិជនរបស់ ធនាគារ ហត្ថា។
ចំណាំ៖
ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។