ឥណទានជម្រើសទី១ គឺជាសេវាបង់រំលស់ថ្មី
បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលមានបំណងទិញគ្រឿងអេឡិចត្រូនិក ដូចជា ទូរសព្ទដៃ កុំព្យូទ័រ
កាមេរ៉ា ទូរទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវជាដើម ប៉ុន្តែមិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើការទូទាត់ភ្លាមៗជាមួយអ្នកលក់។
ផលិតផលនេះ មានលក្ខខណ្ឌ និងឯកសារតម្រូវងាយៗជាងគេ
ដើម្បីជួយសម្រួលដល់អតិថិជនអាចទទួលបានសម្ភារប្រើប្រាស់ក្នុងក្តីស្រមៃរបស់ខ្លួនភ្លាមៗ
ហើយមិនមានចំណាយលើការប្រាក់ខ្ពស់។
·
ប្រភេទរូបិយប័ណ្ណ៖
ប្រាក់ដុល្លារអាមេរិក
·
រយៈពេលឥណទាន៖ រហូតដល់ ៣៦ខែ
·
ទំហំឥណទាន៖ រហូតដល់ ៣.៥០០ ដុល្លារអាមេរិក
·
អត្រាការប្រាក់៖ ត្រឹមតែ ១,៥% តែប៉ុណ្ណោះ
·
របៀបបង់សង៖ ការបង់រំលស់ថេរប្រចំាខែ
·
អត្រាការប្រាក់ទាបសមរម្យ
·
មិនទាមទារទ្រព្យដាក់ធានាបំណុល
·
ការអនុម័តឥណទានរហ័សទាន់ចិត្ត
·
មិនមានតម្រូវការឯកសារស្មុគស្មាញច្រើន
· មានជម្រើសច្រើនក្នុងការសងត្រឡប់ដូចជាភ្នាក់ងារវីង ទ្រូម៉ាន់នី Hattha Mobile និងបណ្តាញសាខាទូទាំងប្រទេស
ចំណាំ៖ ធនាគារ ហត្ថា
សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។