សេវាទូទាត់រហ័ស

សេវាទូទាត់រហ័ស គឺជាសេវាកម្មថ្មីមួយ ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទទួលប្រាក់ផ្ទេរជាប្រាក់រៀល សម្រាប់ទូទាត់ទំនិញ និងសេវាកម្មផ្សេងៗទៀតឆ្លងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់ប្រព័ន្ធទូទាត់រហ័ស នៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេសកម្ពុជា។

លក្ខណៈផលិតផល

លក្ខខណ្ឌតម្រូវ

បរិយាយ

កម្រៃសេវាផ្ទេរប្រាក់

ទំហំទឹកប្រាក់

កម្រៃសេវា (រៀល)

៤លានរៀល

៤.០០០ រៀល

> ៤លានរៀល - ២០លានរៀល

៨.០០០ រៀល

> ២០លានរៀល - ៤០លានរៀល

១២.០០០ រៀល

ចំនួនផ្ទេរអតិបរមា ក្នុងមួយ ប្រតិបត្តិការ

៤០លានរៀល

ការគិតកម្រៃសេវា

អ្នកផ្ទេរប្រាក់ជាអ្នកទទួលបន្ទុកបង់កម្រៃសេវា

លក្ខខណ្ឌតម្រូវ

អ្នកទទួលប្រាក់ត្រូវមានគណនីមួយ ក្នុងចំណោមធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាដៃគូ

ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សេវាទូទាត់រហ័ស

ធនាគារពាណិជ្ជ៖ ធនាគារ ហត្ថា អេស៊ីលីដា វឌ្ឍនៈអាស៊ី កម្ពុជាសាធារណៈ កាណាឌីយ៉ា ហ្វីលីព ស្ថាបនា វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ប្រៃសណីយ៍កម្ពុជា ស៊ីអាយអិមប៊ី, ចិន កាថេយូណៃធីត មេឃប៊ែង គូកមីន កម្ពុជាពាណិជ្ជ ភ្នំពេញពាណិជ្ជ សហពាណិជ្ជ សាខមប៊ែង អអេចប៊ីឥណ្ដូឆៃណា តៃវ៉ាន់ខូអបភើរេធីវ ប្រេដប៊ែង បាងកក កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម វឌ្ឍនៈ មេគង្គ កម្ពុជាអាស៊ី អាយស៊ីប៊ីស៊ី ពាណិជ្ជទីមួយ កសិកន មេហ្គាអិនធើណេសិនណលខមមើសលប៊ែង ហុងលីអុង ប៊ូយ៉ុងខ្មែរ ពាណិជ្ជកម្មក្រៅប្រទេស។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖ ប្រាសាក់ អេអឹមខេ អម្រឹត ក្រេឌីត អិលអូអិលស៊ី ដាប់ប៊ែលយូប៊ីហ្វាយនែន។

អត្ថប្រយោជន៍

·         កម្រៃសេវាសមរម្យ

·         ប្រតិបត្តិការរហ័ស​ទាន់ចិត្ត និងមានសុវត្ថិភាព

·         អាចផ្ទេរប្រាក់បានរហូតដល់ ៤០លានរៀលក្នុងមួយប្រតិបត្តិការ

·         អាចផ្ទេរ និងទទួលប្រាក់រវាងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកជាសមាជិករហូតដល់ ៤០ស្ថាប័ន

·         ប្រតិបត្តិការផ្ទេរប្រាក់ភ្លាមៗ​ តាមរយៈ Hattha Mobile

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។