សេវាប្រមូលសាច់ប្រាក់

សេវាប្រមូលសាច់ប្រាក់ គឺជាសេវាមួយប្រភេទដែលអនុញ្ញាតឱ្យដៃគូអាជីវកម្មទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ធនាគារ ហត្ថា អាចធ្វើការបង់ប្រាក់សងប្រចាំខែ ឬ ក្នុងអំឡុងពេលណាមួយ តាមរយៈមធ្យោបាយបង់ប្រាក់នានាដែលផ្តល់ជូនដោយ ធនាគារ ហត្ថា។ ការបង់ប្រាក់នេះ អាចធ្វើឡើងតាមរយៈការបង់ជាសាច់ប្រាក់សុទ្ធ ឬ កាត់ចេញពីគណនីបញ្ញើសន្សំរបស់អតិថិជនដែលមាននៅ ធនាគារ ហត្ថា។

លក្ខណៈផលិតផល

ប្រភេទកម្រៃសេវា និងប្រាក់ពិន័យ

កម្រៃសេវា និងប្រាក់ពិន័យ

ប្រាក់រៀល

ប្រាក់ដុល្លារអាមេរិក

កម្រៃសេវា ក្នុងមួយប្រតិបត្តិការ

២.០០០ រៀល - ០,៥%

០,៥ ដុល្លារ - ០,៥%

កម្រៃសេវា ចុះឈ្មោះប្រើប្រាស់សេវា

៤០.០០០ រៀល

១០ ដុល្លារ

កម្រៃសេវា ថែរក្សាប្រចាំឆ្នាំ

មិនគិតកម្រៃ

មិនគិតកម្រៃ

ប្រាក់ពិន័យ ករណីផ្តាច់សេវាមុនកាលកំណត់

៥០០.០០០ រៀល

១២៥ ដុល្លារ

ប្រាក់ពិន័យ ករណីគ្មានប្រតិបត្តិការ៣ខែជាប់ៗគ្នា (គិតចាប់ពីខែទី៤ឡើងទៅ រហូតដល់ចប់កិច្ចសន្យា)

២០.០០០ រៀល/ខែ

៥ ដុល្លារ/ខែ

អត្ថប្រយោជន៍

·         បង្កើនការពេញចិត្តរបស់អតិថិជនខ្លួនបន្ថែមទៀត តាមរយៈការពង្រីកមធ្យោបាយបង់ប្រាក់កាន់តែទូលាយ

·         ទទួលបានសុក្រិតភាព និងតម្លាភាពក្នុងការបង់ប្រាក់របស់អតិថិជន

·         កាត់បន្ថយចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុន ឬ ស្ថាប័ន

·         សេវាកម្មលឿនរហ័ស និងសន្សំបានពេលវេលាច្រើនទៅលើការប្រមូលសាច់ប្រាក់

·         សុវត្ថិភាព និងហានិភ័យទាន ទៅលើការប្រមូលសាច់ប្រាក់

 

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។