១៩៩៤: គម្រោងសន្តិសុខស្បៀងមួយ
ដែលត្រូវបានបង្កើតឡើងដោយ OCSD/OXFAM-Quebec
ដែលជាអង្គការរបស់ ប្រទេសកាណាដា
បានផ្តល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទក្នុងឃុំចំនួន ៤
នៃខេត្តពោធិ៍សាត់។
១៩៩៦: គម្រោងសន្តិសុខស្បៀង
បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាជាអង្គការក្រៅរដ្ឋាភិបាល ដែល
មានឈ្មោះថា “ហត្ថាកសិករ“ ដែលជាភាសាខ្មែរមានន័យថា ដៃរបស់កសិករ ឬជាដៃសម្រាប់ជួយកសិករ
។ នៅពេលនោះ ការិយាល័យកណ្តាលរបស់អង្គការ ហត្ថាកសិករ គឺស្ថិតនៅក្នុងខេត្តពោធិ៍សាត់។
២០០១: អង្គការហត្ថាកសិករ
បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧.៨៥០ ដុល្លារអាមេរិក
ដោយផ្លាស់ប្តូរពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
ដែលមានឈ្មោះថ្មីថា “ហត្ថាកសិករ លីមីតធីត”។ នៅក្នុងពេលជាមួយគ្នានោះដែរ ហត្ថាកសិករ
លីមីតធីត បានទទួលអាជ្ញាប័ណ្ណរយៈពេល ៣ឆ្នាំ ពីធនាគារជាតិនៃកម្ពុជា
ដើម្បីធ្វើប្រតិបត្តិការសេវាកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
២០០៧: សេវាកម្មប្រាក់បញ្ញើសន្សំ
និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់បម្រើឱ្យសេវាកម្មនេះ
ត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បី ត្រួតពិនិត្យ និងគ្រប់គ្រងលើប្រតិបត្តិការ។
ទន្ទឹមនឹងគ្នានោះដែរហត្ថាកសិករបានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនពី ២៥៧.៨៥០ រហូតដល់
១.៣៣៩.៧០០ ដុល្លារអាមេរិក។ ដោយសារតែហត្ថាកសិករមាននិរន្តរភាព ផ្នែកហិរញ្ញវត្ថុ
ប្រតិបត្តិការ និងអភិបាលកិច្ចល្អ
ធនាគារជាតិនៃកម្ពុជាក៏បានផ្តល់អាជ្ញាប័ណ្ណគ្មានកាលកំណត់សម្រាប់ប្រតិបត្តិការសេវាមីក្រូហិរញ្ញវត្ថុដល់ហត្ថាកសិករ
។
២០១០:
ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់អាជ្ញាប័ណ្ណ
ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីសាធារណជន (MDI-License)
ដល់ ហត្ថាកសិករ លីមីតធីត។ ការទទួលអាជ្ញាប័ណ្ណនេះ
សបញ្ជាក់ឱ្យឃើញពីភាពជោគជ័យមួយក្នុងចំណោមភាពជោគជ័យជាច្រើនរបស់ ហត្ថាកសិករ
លើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជន ជាពិសេសអនុញ្ញាតឱ្យ ហត្ថាកសិករ
កែនប្រមូលប្រាក់បញ្ញើពីសាធារណជន។
លើសពីនេះផែ្នកព័ត៌មានវិទ្យាបានបំពាក់ប្រព័ន្ធស្នូលធនាគារថ្មី
ដើម្បីធ្វើយ៉ាងណាឱ្យការបម្រើសេវាកម្មអតិថិជន និងសកម្មភាពប្រតិបត្តិការ
កាន់តែមានប្រសិទ្ធភាពថែមទៀត គាំទ្រយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការកម្លាយ
ខ្លួនជាធនាគារពាណិជ្ជនាពេលអនាគត។
២០១២: ហត្ថាកសិករ លីមីតធីត
បានដាក់ឱ្យប្រើប្រាស់ ប្រកបដោយភាពជោគជ័យនូវប្រព័ន្ធស្នូលធនាគារថ្មីនៅគ្រប់
បណ្តាញការិយាល័យប្រតិបត្តិការទាំងអស់ ។
ប្រព័ន្ធស្នូលធនាគារថ្មីនេះបានបង្កើនប្រសិទ្ធភាព និងផលិតភាពការងារអាជីវកម្ម
កាន់តែប្រសើរឡើង។ បន្ថែមពីនេះ ហត្ថាកសិករ បានវិនិយោគជិត ២ លានដុល្លារអាមេរិក
លើគម្រោងបង្កើតឱ្យមានសេវាអេធីអឹម និងប្រព័ន្ធធនាគារចល័តសម្រាប់អតិថិជន ។
ការវិនិយោគទៅលើបច្ចេកវិទ្យាទំនើបនេះ
គឺដើម្បីឱ្យកាន់តែមានភាពសម្បូរបែបនូវសេវាហិរញ្ញវត្ថុសម្រាប់អតិថិជន
និងដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបម្រើសេវាអតិថិជនឱ្យកាន់តែរហ័សទាន់ចិត្ត
និងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់
តាមរយៈម៉ាស៊ីនអេធីអឹមដក-ដាក់ប្រាក់ និងសេវាធនាគារចល័តរបស់ ហត្ថាកសិករ លីមីតធីត។
ជាមួយនឹងម៉ាស៊ីនអេធីអឹមដ៏ទំនើបដែលមិនធ្លាប់មាន និងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា
និងប្រព័ន្ធធនាគារចល័ត អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានច្រើនយ៉ាងដូចជា
ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ព្រមទាំងទិញកាតទូរសព្ទតាមតម្រូវការ។
ម៉ាស៊ីនអេធីអឹមដ៏ទំនើបនេះ បានដាក់ឱ្យអតិថិជន និងសាធារណជនប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ
២០១២ កន្លងទៅនេះ។
២០១៦: ហត្ថាកសិករ លីមីតធីត
ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥
នៃព្រះរាជាណាចក្រថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុធំបំផុតរបស់ប្រទេសជប៉ុន
និងជាក្រុមសម្ព័ន្ធពហុហិរញ្ញវត្ថុ ធំបំផុតមួយក្នុងពិភពលោក។
២០២០: ហត្ថាកសិករ លីមីតធីត
បានកម្លាយខ្លួនទៅជា ធនាគារ ហត្ថា ម.ក ដែលបានអនុម័តជាផ្លូវការដោយធនាគារជាតិ នៃ
កម្ពុជា និងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។
២០២១: ធនាគារ ហត្ថា
បានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់អាគារការិយាល័យកណ្ដាល ថ្មីរបស់ខ្លួន
ដែលមានទំហំផ្ទៃក្រឡាសំណង់សរុបប្រមាណជាង៣៥.០០០ ម៉ែត្រក្រឡា និងកម្ពស់២២ជាន់
តាមបណ្ដោយផ្លូវសម្ដេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ។ អគារការិយាល័យកណ្ដាលថ្មីនេះ
ត្រូវបានទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្រ្ដាកសិន ម.ក
ដែលជាក្រុមហ៊ុនសាងសង់ ឈានមុខមួយនៅ ព្រះរាជាណាចក្រកម្ពុជា។
២០២៣: ធនាគារ ហត្ថា
បានដាក់សម្ពោធជាផ្លូវការនូវប័ណ្ណវីសា ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធថ្មីៗនៃការទូទាត់បែប
ឌីជីថលប្រកបដោយភាពងាយស្រួល លឿនរហ័ស មានសុវត្ថិភាពខ្ពស់
និងប្រើប្រាស់បានទូលំទូលាយជាសកល។
២០២៤: ធនាគារ ហត្ថា
រៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺការប្រារព្ធអបអរខួប៣០ឆ្នាំនៃវឌ្ឍនភាព និងវិបុលភាព
ដែលសបញ្ជាក់អំពីការគាំទ្រ និងទំនុកចិត្តពីសំណាក់អតិថិជនដ៏មានតម្លៃ
និងភាគីពាក់ព័ន្ធផ្សេងៗ។