សេវាធានារ៉ាប់រងអាយុជីវិតខ្នាតតូច

សេវាធានារ៉ាប់រងអាយុជីវិតខ្នាតតូច គឺជាគម្រោងការពារអាយុជីវិតរយៈពេល១ឆ្នាំ ដែលផ្តល់ជូននូវការការពារផ្នែកហិរញ្ញវត្ថុរបស់ក្រុមគ្រួសារ​ និងជាពិសេសផ្តល់ជូននូវថ្លៃសម្រាកព្យាបាលនៅមន្ទីពេទ្យផងដែរ (ទឹកប្រាក់សំណងកំណត់ដោយ ក្រុមហ៊ុន ធានារ៉ាប់រង) ករណីអ្នកត្រូវបានធានា សម្រាកព្យាបាលសុខភាព បាត់បង់អាយុជីវិត ឬ ពិការភាពទាំងស្រុងឬជាអចិន្ត្រៃយ៍ ដោយជម្ងឺ ឬ គ្រោះថ្នាក់។

អត្ថប្រយោជន៍

·         ចំណាយចាប់ពី​ ៤១​ ដុល្លារអាមេរិក ទទួលបានការការពារហិរញ្ញវត្ថុរយៈពេលពេញ ១ឆ្នាំ

·         ទទួលប្រាក់សំណងរហូតដល់ ៥.០០០ ដុល្លារអាមេរិក​​​ ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍

·         ទទួលបានទឹកប្រាក់ជំនួយសម្រាប់ការសម្រាកព្យាបាលនៅមន្ទីពេទ្យ (ទឹកប្រាក់សំណងកំណត់ដោយ ក្រុមហ៊ុន ធានារ៉ាប់រង)

ទំនាក់ទំនង 

ប្រសិន​បើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍ ឬ​ចម្ងល់​ផ្សេងៗ សូម​ទាក់ទង​ភ្នាក់ងារ​ប្រឹក្សា​សេវា​ធានា​រ៉ាប់រងអាយុជីវិតខ្នាតតូច​ ​របស់ក្រុមហ៊ុនសេវាធានារ៉ាប់រងអាយុជីវិតខ្នាតតូច “ខេមឡៃហ្វ” ប្រចាំការ​នៅ​តាម​​  សាខា ឬ​ការិយាល័យ របស់​ធនាគារ ហត្ថា។ លោក​អ្នក​នឹង​ទទួល​បាន​ការ​ណែនាំ និង​ប្រឹក្សា​យោបល់​អំពី​សេវា​ធានា​រ៉ាប់​រងទូទៅ ដោយ​បុគ្គលិក​មាន​ជំនាញ​ច្បាស់លាស់ ប្រកប​ដោយ​ភាព​ងាយស្រួល និង​មានទំនុក​ចិត្ត​បំផុត ។ 

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។