សេវាផ្ទេរប្រាក់ទៅប្រទេសថៃ

ធនាគារ ហត្ថា បានបង្កើតសេវាផ្ទេរប្រាក់ទៅប្រទេសថៃ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន ឬ វិនិយោគិនថៃ ដែលបានចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ហើយមានតម្រូវការផ្ទេរប្រាក់ត្រឡប់ទៅប្រទេសថៃវិញជាទៀទាត់។ បន្ថែមពីលើនេះ សេវាផ្ទេរប្រាក់ទៅប្រទេសថៃ ក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជាដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអាជីវករនានាក្នុងការទូទាត់ថ្លៃទំនិញ ឬ សេវាកម្មផ្សេងៗទៅកាន់ដៃគូអាជីវកម្មនៅប្រទេសថៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រហ័ស (ផ្ទេរភ្លាម បានភ្លាម) សុវត្ថិភាព និងងាយស្រួលបំផុត។ ធនាគារ ហត្ថា ជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥នៅព្រះរាជាណាចក្រថៃឡង់ដ៏ 


លក្ខណៈផលិតផល

ប្រភេទប្រតិបត្តិការ

ចំនួនទឹកប្រាក់​ ក្នុងមួយប្រតិបត្តិការ

ចំនួនទឹកប្រាក់ក្នុងមួយថ្ងៃ

តម្រៃសេវា

បញ្ជរបេឡា

១០ - ២០០.០០០ ដុល្លារអាមេរិក

២០០.០០០ ដុល្លារអាមេរិក

៥ ដុល្លារអាមេរិក ឬ ០.១៤%

ហត្ថាម៉ូបាល

២.៥០០ ដុល្លារអាមេរិក

១០.០០០ ដុល្លារអាមេរិក

អត្ថប្រយោជន៍

·         ឯកសារតម្រូវងាយៗ

·         កម្រៃសេវាទាប ត្រឹមតែ ២៥​ ដុល្លារអាមេរិក ឬ ០.១៤% ក្នុងមួយប្រតិបត្តិការ

·         ប្រតិបត្តិការរហ័សទាន់ចិត្ត

·         អាចផ្ទេរប្រាក់បានរហូតដល់ ២០០.០០០ ដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការ

·         ងាយស្រួលក្នុងការផ្ទេរប្រាក់ តាមរយៈ Hattha Mobile ឬ សាខា ធនាគារ ហត្ថា ទាំង១៧៧សាខា ទូទាំងប្រទេស

 

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។