សេវាធានារ៉ាប់រងអាយុជីវិតសម្រាប់ផលិតផលឥណទាន គឺជាសេវាធានារ៉ាប់រងអាយុជីវិតមួយប្រភេទ ដែលការពារផ្នែកហិរញ្ញវត្ថុ ជាពិសេសទៅលើបំណុល និងទ្រព្យធានា ក្នុងករណីអ្នកត្រូវបានធានាជួបហានិភ័យរហូតដល់បាត់បងអាយុជីវិត ឬ ពិការភាពទាំងស្រុងនិងជាអចិន្រ្តៃយ៍ បណ្ដាលមកពីជម្ងឺ ឬគ្រោះថ្នាក់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងធានាក្នុងការបង់សងបំណុលដែលនៅសល់ឱ្យទៅ ធនាគារ ហត្ថា និងផ្តល់សំណងដែលនៅសល់ជូនអតិថិជន ឬគ្រួសាររបស់អតិថិជន (ប្រសិនបើនៅសល់បន្ទាប់ពីទូទាត់ជូនធនាគារ)។
អត្ថប្រយោជន៍
· ទទួលបានទឹកប្រាក់ធានា ១០០% ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់
· ក្រុមគ្រួសាររបស់លោកអ្នកនឹងអស់កង្វល់អំពីការបង់សងកម្ចី ដោយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ នឹងធានាសងកម្ចីនៅសល់របស់លោកអ្នកជាមួយ ធនាគារ ហត្ថា ដោយផ្ទាល់
· ទទួលបានសំណងដែលនៅសល់ពីក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ត្រឡប់មកវិញ បន្ទាប់ពីទូទាត់កម្ចីទៅធនាគាររួចរាល់
ទំនាក់ទំនង
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ឬចម្ងល់ផ្សេងៗ សូមទាក់ទងភ្នាក់ងារប្រឹក្សាសេវាធានារ៉ាប់រង របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ប្រចាំការនៅតាម សាខា ឬការិយាល័យ របស់ធនាគារ ហត្ថា ។ លោកអ្នកនឹងទទួលបានការណែនាំ និងប្រឹក្សាយោបល់អំពីសេវាធានារ៉ាប់រងអាយុជីវិត ដោយបុគ្គលិកមានជំនាញច្បាស់លាស់ ប្រកបដោយភាពងាយស្រួល និងមានទំនុកចិត្តបំផុត ។
ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។