លោក Kenichi Yamato ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ ធនាគារ ក្រុងស្រ៊ី នៃព្រះរាជាណាចក្រថៃ...

ភ្នំពេញ នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣៖ លោក Kenichi Yamato ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ ធនាគារ ក្រុងស្រ៊ី នៃព្រះរាជាណាចក្រថៃ និងសហការី ព្រមទាំងលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា និងគណៈគ្រប់គ្រង់ជាន់ខ្ពស់ បានចូលសម្តែងការគួរសមជាមួយ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល ព្រមទាំងសហការី ប្រកបដោយភាពរីករាយ និងស្និទស្នាលបំផុត។