ភ្នំពេញ ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣៖ លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយក និងថ្នាក់ដឹកនាំរបស់ ធនាគារ
ហត្ថា និងតំណាងក្រុមហ៊ុន CMED ជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការសាងសង់អគារនេះ
បានប្រារព្ធពិធីបិទបញ្ចប់ដំបូលអាគារការិយាល័យកណ្តាលរបស់ខ្លួនដែលមានកំពស់ ២២ជាន់
មានផ្ទៃក្រឡាប្រមាណ ៤០,០០០ ម៉ែត្រការ៉េ
ស្ថិតលើមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ)។
ក្នុងនោះដែរ
លោកឧកញ៉ាហួត អៀងតុង បានមានប្រសាសន៍ក្នុងពិធីបិទបញ្ចប់ដំបូលអាគារនេះថា អគារការិយាល័យកណ្តាលថ្មីនេះ
គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៤ ខាងមុខនេះ
ហើយអគារថ្មីនេះនឹងក្លាយទៅជាកន្លែងធ្វើការមួយដែលប្រកបទៅដោយផាសុខភាពសម្រាប់បុគ្គលិក។
ហើយក្នុងនោះយើងក៏មាននូវកន្លែងសម្រាប់បុគ្គលិកហាត់ប្រាណ មានស្ទីមសូណា
មានភោជនីយដ្ឋាន មានហាងកាហ្វេ ជាដើម ។ល។ លោកបានបន្ថែមថា ជាមួយគ្នានោះផងដែរ
វាជាការិយាល័យកណ្តាលថ្មីមួយដែលមានបំពាក់នូវឧបករណ៍គ្រឿងបរិក្ខាទំនើបៗ និងទាន់សម័យ
ដើម្បីងាយស្រួលក្នុងការផ្តល់សេវាជូនដល់អតិថិជនប្រកបដោយប្រសិទ្ធិភាព។