ឈ្នះទូរសព្ទ iPhone 14 Pro Max យ៉ាងងាយពី ធនាគារ ហត្ថា ដោយគ្រាន់តែ...

ភ្នំពេញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដោយផ្ដល់ជូនទូរសព្ទ iPhone 14 Pro Max មួយរង្វាន់ជារៀងរាល់ខែ សម្រាប់អតិថិជនដែលធ្វើប្រតិបត្តិការតាមកម្មវិធី Hattha Mobile។ កម្មវិធីផ្ដល់ជូនពិសេសនេះប្រព្រឹត្តទៅរយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ដើម្បីមានឱកាសចូលរួមការចាប់ឆ្នោតផ្សងសំណាងប្រចាំខែ អតិថិជនគ្រាន់តែធ្វើប្រតិបត្តិការចំនួន ២0លើកក្នុងមួយខែតាមរយៈ Hattha Mobile ដែលក្នុងនោះត្រូវមានប្រតិបត្តិការ ២ប្រភេទក្នុងចំណោមប្រតិបត្តិការ៣ប្រភេទ រួមមាន ការទូទាត់តាម KHQR របស់ ធនាគារ ហត្ថា និងធនាគារដទៃ ការបញ្ចូលលុយទូរសព្ទ និងការបង់វិក្កយបត្រ។ ក្រៅពីនេះ រាល់ប្រតិបត្តិការរបស់លោកអ្នកត្រូវមានចំនួនទឹកប្រាក់ចាប់ពី ២០.០០០ រៀល ឬ ៥ ដុល្លារឡើងទៅសម្រាប់ការទូទាត់តាម KHQR និងការបង់វិក្កយបត្រ និងមិនកំណត់ចំនួនទឹកប្រាក់ឡើយចំពោះការបញ្ចូលលុយទូរសព្ទ។

ប្រសិនបើលោកអ្នកមិនទាន់មាន Hattha Mobile សូមទាញយកឥឡូវនេះដើម្បីរីករាយជាមួយមុខងារថ្មីៗ ក៏ដូចជាការផ្ដល់ជូនពិសេស ហើយមានឱកាសមុនគេក្នុងការក្លាយខ្លួនជាម្ចាស់​ទូរសព្ទ iPhone 14 Pro Max ដ៏ថ្មីសន្លាងនេះ! កុំឱ្យឱកាសដ៏ពិសេសនេះរំលងផុតទៅ!

គួរបញ្ជាក់ថា ធនាគារ ហត្ថា បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី Hattha Mobile ជំនាន់ទី៣របស់ខ្លួន កាលពីខែមករា ឆ្នាំ២០២៣ ដែលនាំមកនូវការរចនាប្រកបដោយភាពទាន់សម័យដោយផ្ដោតលើបទពិសោធប្រើប្រាស់របស់អតិថិជន ប្រតិបត្តិការរហ័សទាន់ចិត្ត និងងាយស្រួលប្រើ អមជាមួយនឹងមុខងារថ្មីៗជាច្រើន រួមមាន មុខងារ Dynamic KHQR ID (អាចកំណត់ចំនួនទឹកប្រាក់លើ KHQR តាមចិត្តរបស់អ្នក) មុខងារបង្ហាញ ឬបិទចំនួនសមតុល្យទឹកប្រាក់ និងមុខងារស្កេន Thai Standard QR នៅប្រទេសថៃជាដើម។ កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកអាចធ្វើការផ្ទេរប្រាក់ទៅកាន់ធនាគារដៃគូបាគង ឬគណនីបាគង ក៏ដូចជាបង់វិក្កយបត្រ ដោយឥតគិតថ្លៃ តាមរយៈ Hattha Mobile


ដើម្បីទាញយក Hattha Mobile សូមស្កេនទីនេះ។



អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ ជាផ្លូវការ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជិត ៣០ឆ្នាំ។ គិតត្រឹមខែមេសា ឆ្នាំ២០២ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៤៣ កន្លែង មានអតិថិជនបើកគណនីសរុបជាង .០០០ គណនី ជាមួយផលប័ត្រឥណទានសរុបប្រមាណ . ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបជាង . ពាន់លានដុល្លារអាមេរិក អតិថិជនប្រើប្រាស់កាតអេធីអឹមរបស់ ធនាគារ ហត្ថា មានសរុបជាង ១០០.០០០ នាក់ និងអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុបជាង 0.00នាក់។

បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារ​ពាណិជ្ជធំ​ជាងគេ​លំដាប់​ទី នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា  សម្ព័ន្ធធនាគារធំជាងគេបំផុត នៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុ​ដ៏ធំ​មួយ​ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។