លោក Kenichi Yamato ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ ធនាគារ ក្រុងស្រ៊ី នៃព្រះរាជាណាចក្រថៃ និងសហការី បានមកបំពេញទស្សនកិច្ចការងារនៅ ធនាគារ ហត្ថា...

ភ្នំពេញ, ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣៖ លោក Kenichi Yamato ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ ធនាគារ ក្រុងស្រ៊ី នៃព្រះរាជាណាចក្រថៃ និងសហការី បានមកបំពេញទស្សនកិច្ចការងារនៅ ធនាគារ ហត្ថា។ វត្តមានរបស់លោក Kenichi និងសហការី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងរាក់ទាក់បំផុតពីសំណាក់លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក និងគណៈគ្រប់គ្រង់ជាន់ខ្ពស់ ព្រមទាំងសមាជិកសមាជិការបស់មហាគ្រួសារ ធនាគារ ហត្ថា ទាំងអស់ ។ ក្រៅពីការជួបសំណេះសំណាលជាមួយនឹងលោកប្រធានអគ្គនាយក និងគណៈគ្រប់ជាន់ខ្ពស់ លោកបានចុះជួបសំណេះសំណាលជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ ហត្ថា ព្រមទាំងបានចំណាយពេលវេលាដ៏មានតម្លៃបំពេញទស្សនកិច្ចអំពីវឌ្ឍនភាពនៃការសាងសង់អគារ ការិយាល័យកណ្តាលថ្មី របស់ធនាគារ ហត្ថា ដែលមានទីតាំងនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ថែមទៀតផង។