ភ្នំពេញ, ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣៖
លោក Kenichi Yamato ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់
ធនាគារ ក្រុងស្រ៊ី នៃព្រះរាជាណាចក្រថៃ និងសហការី បានមកបំពេញទស្សនកិច្ចការងារនៅ
ធនាគារ ហត្ថា។ វត្តមានរបស់លោក Kenichi និងសហការី
ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងរាក់ទាក់បំផុតពីសំណាក់លោកឧកញ៉ា ហួត អៀងតុង
ប្រធានអគ្គនាយក និងគណៈគ្រប់គ្រង់ជាន់ខ្ពស់ ព្រមទាំងសមាជិកសមាជិការបស់មហាគ្រួសារ
ធនាគារ ហត្ថា ទាំងអស់ ។ ក្រៅពីការជួបសំណេះសំណាលជាមួយនឹងលោកប្រធានអគ្គនាយក
និងគណៈគ្រប់ជាន់ខ្ពស់ លោកបានចុះជួបសំណេះសំណាលជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ
ហត្ថា
ព្រមទាំងបានចំណាយពេលវេលាដ៏មានតម្លៃបំពេញទស្សនកិច្ចអំពីវឌ្ឍនភាពនៃការសាងសង់អគារ
ការិយាល័យកណ្តាលថ្មី របស់ធនាគារ ហត្ថា ដែលមានទីតាំងនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន
(ផ្លូវ ៦០ម៉ែត្រ) ថែមទៀតផង។