ធនាគារ ហត្ថា ម.កបានចូលរួមបរិច្ចាគថវិកាមួយចំនួនក្នុងការសាងសង់មត្តេយ្យសហគមន៍

កំពង់ធំ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ម.ក មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមបរិច្ចាគថវិកាមួយចំនួន តាមរយៈធនាគារជាតិ នៃកម្ពុជា ក្នុងការសាងសង់មត្តេយ្យសហគមន៍ ភូមិអំពុះ និងភូមិកាលមេឃ នៅក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋានដល់សិស្សានុសិស្ស ស្របទៅតាមទស្សនវិស័យ និងបេសកកម្មរបស់កិច្ចការងារទំនួលខុសត្រូវសង្គមរបស់ ធនាគារ ហត្ថា។