ធនាគារ ហត្ថា ផ្តល់ជូនប្រាក់បៀវត្សដោយផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍ការងាររបស់បុគ្គលិកទៅតាមតួនាទីរៀងៗខ្លួន។ ក្រៅពីប្រាក់បៀវត្សដែលមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ ធនាគារ ហត្ថា
ផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមផ្សេងៗជាច្រើនទៀតដែលមានដូចជា៖
អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ៖
- ប្រាក់បៀវត្សប្រចាំខែ (តាមការចរចារ)
- ប្រាក់បៀវត្សអថេរប្រចាំខែ រហូតដល់ ៤១០ ដុល្លារក្នុងមួយខែ
- ប្រាក់រង្វាន់ប្រចាំឆ្នាំ (រហូតដល់៩ខែនៃប្រាក់ខែគោល)
- ប្រាក់ឧបត្ថមបុណ្យភ្ជុំបិណ្ឌ ១០០%
- ប្រាក់ខែទី១៣ (ស្មើនិងប្រាក់ខែគោល១ខែ)
- ប្រាក់លើកទឹកចិត្ដប្រចាំខែ
- ប្រាក់ឧបត្ថម្ភបម្រើការងារយូរ
- ប្រាក់អតីតភាពការងារ ១៥ថ្ងៃក្នុងមួយឆ្នាំ
- ប្រាក់ឧបត្ថមឯកសណ្ឋាន
- ប្រាក់ឧបត្ថមសុខមាលភាព
- ប្រាក់ឧបត្ថមថ្លៃសាំងម៉ូតូប្រចាំខែរហូតដល់ ៩៥ដុល្លារ
- ផ្ដល់ជូនកាតទូរស័ព្ទ និងទូរស័ព្ទ
- ការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំរហូតដល់ ១២%
អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ៖
- ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តាមច្បាប់ការងារ
- ច្បាប់ឈប់សម្រាកលំហែមាតុភាពរហូតដល់ ៩០ថ្ងៃ
- ច្បាប់ឈប់សម្រាកព្យាបាលជំងឺមានរយៈពេលរហូតដល់ ៦ខែ
- ច្បាប់ឈប់សម្រាកពិសេសរហូតដល់ 0៧ថ្ងៃ
- ទទួលបានឱកាសតម្លើងតួនាទី
- ការធានារ៉ាបរងម៉ូតូ
- ការធានារ៉ាប់រងអាយុជីវិត ធានាដោយធនាគារហត្ថា
- ការធានារ៉ាប់រងអាយុជីវិត ធានាដោយក្រុមហ៊ុនឯកជន
- ការធានារ៉ាប់រងសុខភាពលើការវះកាត់ និងសម្រាកពេទ្យ
- ការធានារ៉ាប់រងលើគ្រោះថ្នាក់ក្នុងម៉ោងការងារ និងសុខភាព ដោយបសស
- ទទួលបានការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍អាជីពការងារ
សម្គាល់៖ សម្រាប់បុគ្គលិកហាត់ការ ធនាគារ ហត្ថា ផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែ ១០០ ដុល្លារអាមេរិក
ការធានារ៉ាប់រងសុខភាព (បសស) ការបណ្តុះបណ្តាល និងឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ។