លោក មិន សុផា គឺជាធនាគារិកអាជីពមួយរូប ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេស កម្ពុជា។ គាត់ធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើន ក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជានិងអន្តរជាតិអស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។ លោក មិន សុផា មានបទពិសោធការងារដ៏ទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។ លោក មិន សុផា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលជួយបំពេញបន្ថែមដល់បទពិសោធ របស់គាត់នៅក្នុងវិស័យហិរញ្ញវត្ថុ ឱ្យ កាន់តែទូលំទូលាយ។
លោក Wee Mun Seng បានចូលបម្រើការងារនៅ ធនាគារ ហត្ថា ម.ក នៅក្នុងខែសីហា ឆ្នាំ ២០២៣ ហើយគាត់ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក។ លោក Wee Mun Seng នាំមកជាមួយនូវបទពិសោធជំនាញវិជ្ជាជីវៈការងារចម្រុះជាង ៣០ឆ្នាំ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ។ មុនពេលចូលរួមជាមួយនឹង ធនាគារ ហត្ថា ម.ក លោក Wee Mun Seng បានបម្រើការក្នុងតួនាទីសំខាន់ៗដូចជា នាយកអង្គភាពពាណិជ្ជកម្ម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត អគ្គនាយក នៅ FinX Capital Sdn Bhd (ប្រទេសម៉ាឡេស៊ី), ទីប្រឹក្សាអាជីវកម្ម នៅ ASEAN Digital Finance International (ប្រទេសម៉ាឡេស៊ី) នាយកលក់ និងចែកចាយ នៅ Al Rajhi Bank (ប្រទេសម៉ាឡេស៊ី) អគ្គនាយកប្រតិបត្តិការ នៅ Hong Leong Bank (ប្រទេសម៉ាឡេស៊ី) និងតួនាទីជាច្រើនផ្សេងៗទៀត។ លោក Wee Mun Seng បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ លើជំនាញហិរញ្ញវត្ថុ និងទីផ្សារ ពី Washington University in St. Louis និងបរិញ្ញាបត្រ លើជំនាញហិរញ្ញវត្ថុ និងទីផ្សារ ពី Southeast Missouri ពីសហរដ្ឋអាមេរិក ។
លោក Shinya Takahashi បានចូលបម្រើការងារជាមួយធនាគារ ហត្ថា ក្នុងនាមជាអនុប្រធានអគ្គនាយក ក្នុងខែឧសភា ឆ្នាំ ២០២៤ ដោយនាំមកនូវបទពិសោធផ្នែកធនាគារយ៉ាងទូលំទូលាយ។ នៅក្នុងរយៈពេលអាជីពការងាររបស់គាត់ គាត់បានកាន់តួនាទីជាអ្នកដឹកនាំសំខាន់ៗ ដូចជាសហនាយកនៃសាជីវកម្មពហុជាតិ និងមូលនិធិអន្តរជាតិនៅធនាគារ Vietin Bank Ltd. ក្នុងប្រទេសវៀតណាម ជានាយក និងជាប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៅធនាគារ MUFG នៅក្នុងប្រទេសហ្វីលីពីន និង កាន់មុខតំណែងជាអ្នកគ្រប់គ្រងជាច្រើនទៀតនៅធនាគារ MUFG និង Bank of Tokyo-Mitsubishi UFJ នៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ លោក Takahashi បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ Keio ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោក ច័ន្ទសុវិជ្ជា បានចូលបម្រើការងារជាមួយធនាគារ ហត្ថា ឆ្នំា ២០១៧ និងលោកចូលកាន់តួនាទីការងារថ្មីជាអគ្គនាយកប្រតិបត្តិការចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តទៅ។ កន្លងមក លោក ច័ន្ទសុវិជ្ជា បានកាន់មុខតំណែងថ្នាក់គ្រប់គ្រងសំខាន់ៗជាច្រើនដូចជា អគ្គនាយកលក់ និងែចកចាយ ចាប់តាំងពីឆ្នាំ២០១៨ កន្លងមក។ ជាមួយនឹងបទពិសោធជាង២០ឆ្នាំ បម្រើការងារនៅតាមស្ថាប័នធនាគារជាច្រើន លោក ច័ន្ទសុវិជ្ជា បាននាំមកនូវចំណេះដឹង និងជំនាញជាច្រើនក្នុងវិស័យធនាគារ ដូចជាផ្នែកអភិវឌ្ឍន៍អាជីវកម្ម ប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងការក្លែងបន្លំ ប្រតិបត្តិតាម និងប្រតិបត្តិការសាខា ជាដើម។ លោក ច័ន្ទសុវិជ្ជា បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍។
លោក ធនិន ត្រូវបានតែងតាំងជាអគ្គនាយកលក់ និងចែកចាយនៅធនាគារ ហត្ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ធនិន បាននាំមកនូវបទពិសោធដ៏សម្បូរបែបក្នុងវិស័យធនាគារ ធានារ៉ាប់រង មីក្រូហិរញ្ញវត្ថុ និងវិស័យឯកជន ដែលលោកបានបង្ហាញពីភាពប៉ិនប្រសព្វ និងជំនាញនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ជាពិសេសផ្នែកលក់ និងចែកចាយ ការអភិវឌ្ឍអាជីវកម្ម ធនាគារឌីជីថល និងប្រតិបត្តិការ។ មុនពេលចូលបម្រើការងារជាមួយធនាគារ ហត្ថា លោក ធនិន បានកាន់មុខតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗជាច្រើនទាំងក្នុងវិស័យធនាគារ និងធានារ៉ាប់រង។ លោក ធនិន បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួនពីរ គឺទីមួយផ្នែកគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រងពីសាកលវិទ្យាល័យ University de Nante និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។
លោក រស់ វ៉ុល ត្រូវបានតែងតាំងជាអគ្គនាយកសវនកម្មៃផ្ទក្នុងនៅឆ្នំា ២០១៥ បន្ទាប់ពីបានចាប់ផ្តើមអាជីព ការងារនៅ ធនាគារ ហត្ថា នៅឆ្នំា២០០៨ ។ លោកមានបទពិសោធន៏ជាង ៩ឆ្នំា នៅ ក្នុងែផ្នកសវនកម្មៃផ្ទក្នុង និងការគ្រប់គ្រងសាខា និងមានបទពិសោធជាង ១១ឆ្នំា លើការគ្រប់គ្រងសវនកម្ម។ លោក ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Preston និង បានបញ្ចប់បរិញ្ញាបត្រជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យ Maharishi Verdic ក្នុងឆ្នំា១៩៩៨ ផងដែរ។
លោក វិបុល ចូលបម្រើការងារជាមួយ ធនាគារ ហត្ថា នៅខែមិថុនា ឆ្នំា២០១៨ ក្នុងតួនាទីជា អគ្គនាយកហិរញ្ញវត្ថុ ។ ជាមួយនឹងបទពិសោធន៏ជាង ១៩ឆ្នំា ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោកវិបុលធ្លាប់កាន់តួនាទីសំខាន់ជាច្រើនរួមមាន សវនកម្មៃផ្ទក្នុង គណនេយ្យ និងហិរញ្ញវត្ថុ ហើយលោកបានទទួលតួនាទីជាអគ្គនាយកហិរញ្ញវត្ថុនៅស្ថាប័នមីក្រូហិរញ្ញវត្ថុធំមួយ ដែលបន្ថែមពីតួនាទីនេះ លោក វិបុល បានទទួលខុសត្រូវក្នុងការគ្រប់គ្រងគម្រោងនៃការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូលផងដែរ។ ជាមួយលទ្ធផលឆ្នើមក្នុងការសិក្សា លោកវិបុល បានទទួលសញ្ញាប័ត្រ បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅឆ្នំា២០០២ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងគណេនយ្យ នៅឆ្នំា ២០០៥ ។ នៅឆ្នំា ២០១៧ លោកបានបញ្ចប់ការសិក្សាពី ACCA ហើយបាន ក្លាយជាសមាជិកនៃសមាគមគណនេយ្យករជំនាញ (ACCA) ចក្រភពអង់េគ្លសនៅ ខែកុម្ភៈ ឆ្នំា២០១៨។ ក្រៅពីេនះ លោកបាន ចូលរួមវគ្គសិក្សាជាច្រើនទាក់ទងនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាំងនៅកម្រិតជាតិ និងអន្តរជាតិ។
លោក ច័ន្ទបូរា៉ត់ ត្រូវបានែតងតាំងជាអគ្គនាយកនីតិកម្ម នៅថ្ងៃទី០១ ខែមសា ឆ្នំា២០១៨។ លោកបានចូលបម្រើការងារនៅ ធនាគារ ហត្ថា នៅឆ្នំា ២០១១ ជានាយកនាយកដ្ឋានេលខាធិការដ្ឋានច្បាប់ និងក្រុមហ៊ុន។ លោកមានបទពិសោធន៏ជាច្រើនពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងេលខាធិការក្រុមហ៊ុន។ មុនេពលចូលរួមជាមួយ ធនាគារ ហត្ថា លោកត្រូវបានផ្តល់ទំនុកចិត្ត ដោយធនាគារពាណិជ្ជឈានមុខគេនៅប្រទេសឡាវសម្រាប់ការគាំទ្រលើនីតិវិធីក្នុងការបង្កើត និងដំណើរការធនាគារ។ លោក ច័ន្ទបូរ៉ាត់ បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតែផ្នកនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រេសដ្ឋកិច្ច។
លោក សោភ័ណ បានចូលបម្រើការងារនៅ ធនាគារ ហត្ថា នៅខែធ្នូ ឆ្នំា ២០១០ ក្នុងតួនាទីជា នាយកនាយកដ្ឋានធនធានមនុស្ស។ លោកមានបទពិសោធន៏ការងារជាង ៣០ ឆ្នំា ក្នុងវិស័យផ្សេងៗ ក្នុងនោះ រួមមានបទពិសោធន៏ក្នុងការគ្រប់គ្រងធនធានមនុស្សរយៈពេល ២០ ឆ្នំា ការអភិវឌ្ឍន៏ស្ថាប័ន និងការធ្វើផែនការធនធានមនុស្ស និងការអភិវឌ្ឍន៏ភាពជាអ្នកដឹកនាំ។ លោក សោភ័ណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញការអភិវឌ្ឍន៏ភាពជាអ្នកដឹកនាំពីសាកលវិទ្យាល័យ Eastern University ក្នុងរដ្ឋ Philadelphia នៃសហរដ្ឋអាមេរិក និង បរិញ្ញាបត្រលើជំនាញនីតិសាធារណៈពីសាកលវិទ្យាល័យន័រតុន។ លោក ត្រូវបានែតងតាំងជាអគ្គនាយកធនធានមនុស្ស នៅឆ្នំា ២០១៩។
លោក ទិត្យា បានចូលរួមជាមួយ ធនាគារ ហត្ថា នៅខែកញ្ញា ឆ្នំា ២០១៧ ក្នុងតួនាទីជានាយកនៃនាយកដ្ឋានែផនការ និងអភិបាលកិច្ចព័ត៌មានវិទ្យា ហើយត្រូវបានដំឡើងឋានៈជា អគ្គនាយកបច្ចេកវិទ្យាព័ត៌មាននៅខែមិថុនា ឆ្នំា២០១៨។ ក្នុងខែកញ្ញា ឆ្នាំ២០២២ លោកត្រូវបានតែងតាំងជា អគ្គនាយកឌីជីថល។ តួនាទីរបស់លោក គឺគ្រប់គ្រងការត្រួតពិនិត្យការងារសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យា ការគ្រប់គ្រងគម្រោងនិងអភិបាលកិច្ចបច្ចេកវិទ្យា សម្រាប់ ធនាគារ ហត្ថា។ លោកក៏ជាអ្នកពិគ្រោះយោបល់ និងណែនាំដល់អគ្គនាយកដ្ឋានព័ត៌មានវិទ្យា អភិវឌ្ឍែផនការយុទ្ធសាស្ត្រ កំណត់ផែនការ និងការត្រួតពិនិត្យគម្រោងអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តលើរចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធគ្រប់គ្រងរបស់ធនាគារ។ លោកមានបទពិសោធន៏ជាង ១៦ ឆ្នំា នៅក្នុងធនាគារលំដាប់អន្តរជាតិជាច្រើនក្នុងតួនាទីជានាយកនាយកដ្ឋានព័ត៌មានវិទ្យា និងជាអ្នកអភិវឌ្ឍ Software នៅក្រុមហ៊ុន ទូរគមនាគមន៍ផងដែរ។ លើសពីនោះ លោកក៏មានបទពិសោធន៏ ជាច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធ និងការគ្រប់គ្រងម៉ាស៊ីនមេប្រព័ន្ធ ធនាគារស្នូល កម្មវិធីផ្សេងៗ សន្តិសុខព័ត៌មានវិទ្យានិងមានចំណេះដឹងយ៉ាងទូលំទូលាយ ពាក់ព័ន្ធនឹងអភិបាលកិច្ចក្របខណ្ឌព័ត៌មានវិទ្យា ដូចជា COBIT 5, ITIL v3, PMBOK, ហើយក៏កំពុងស្រាវជ្រាវបែន្ថមលើមុខងារសំខាន់ៗផ្សេងៗទៀតពាក់ព័ន្ធនឹងសុវត្ថិភាពព័ត៌មានវិទ្យា ដូចជា CISSP, CRISC, CISM, CGEIT ។ លោកទិត្យា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនងពីគ្រឹះស្ថាន Unitisiti Teknologi PETRONAS (UTP) ប្រទេសម៉ាឡេស៊ី។
លោក លីណា ត្រូវបានែតងតាំងជាអគ្គនាយកប្រមូលឥណទាន នៅឆ្នំា ២០២៤ បន្ទាប់ពីបានចាប់ផ្តើម អាជីពការងារនៅ ធនាគារ ហត្ថា នៅខែមីនា ឆ្នំា ២០០៥។ លោកទទួលខុសត្រូវរាល់ប្រតិបត្តិការរបស់ ធនាគារ ហត្ថា រាប់បញ្ចូលទាំងប្រតិបត្តិការឥណទាន បញ្ញើសន្សំ និងការគ្រប់គ្រងសាខា។ លោកត្រូវបានែតងតាំងជា អគ្គនាយកអនុម័តឥណទាន នៅឆ្នំា២០១៨ សម្រាប់ការគ្រប់គ្រងមុខងារសំខាន់ៗ រួមមានការគ្រប់គ្រងហានិភ័យ ឥណទាន ការប្រមូលឥណទានយឺតយ៉ាវ និងមុខងារគ្រប់គ្រងឥណទាន ។ លោក លីណា បានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន ជាតិគ្រប់គ្រងក្នុងឆ្នំា ២០០៣ ហើយក៏បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាក់ស្តែងជាច្រើនែដលអនុវត្តទាំងក្នុងស្រុក និងអន្តរជាតិជាពិេសសនៅប្រទេសហ្វីលីពីន វៀតណាម និង លុចសំបួ។
លោក Yuke Sutarat បានចូលបម្រើការងារជាមួយធនាគារ ហត្ថា ក្នុងខែឧសភា ឆ្នាំ ២០២៤ ជា អគ្គនាយកអគ្គនាយកដ្ឋានអនុម័តឥណទាន ដោយនាំមកនូវបទពិសោធជាង ៣០ ឆ្នាំក្នុងការគ្រប់គ្រងឥណទាន និងហានិភ័យ។ លោកបានកាន់តួនាទីជាអ្នកដឹកនាំជាន់ខ្ពស់ជាច្រើនរូប ដូចជា នាយកគ្រប់គ្រងវិភាគនិងអនុម័តឥណទានសហគ្រាសខ្នាតតូច និងមធ្យម ជានាយកគ្រប់គ្រងហានិភ័យឥណទានសហគ្រាសខ្នាតមធ្យម និងធំ និងគោលនយោបាយ និងហានិភ័យឥណទានសហគ្រាសខ្នាតតូច និងមធ្យម និងកាន់មុខតំណែងថ្នាក់គ្រប់គ្រងជាច្រើនទៀតផ្នែកការកែលម្អគុណភាពទ្រព្យសកម្ម។ លោក Sutarat បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ Thammasat និង MBA ពីសាកលវិទ្យាល័យ Oklahoma City។
លោកស្រី Busaya Lawalkul បានចូលបម្រើការងារជាមួយធនាគារ ហត្ថា ក្នុងខែឧសភា ឆ្នាំ ២០២៤ ក្នុងតួនាទីជាអគ្គនាយិកាគ្រប់គ្រងហានិភ័យ ដែលលោកស្រីបាននាំមកនូវបទពិសោធផ្នែកធនាគារយ៉ាងទូលំទូលាយទាក់ទងនឹងការគ្រប់គ្រងហានិភ័យ។ លោកស្រីបានកាន់មុខតំណែងសំខាន់ៗជាច្រើន ដូចជានាយកផ្នែកហានិភ័យឥណទាន និងយុទ្ធសាស្ត្រនៅក្រុមហ៊ុន AUTO X ជាប្រធានគ្រប់គ្រងឥណទាន និងហានិភ័យផលបត្រនៅធនាគារ Citibank N.A. នៅក្នុងប្រទេសថៃ និងតួនាទីប្រធានគ្រប់គ្រងហានិភ័យនៅធនាគារ Citibank N.A. នៅក្នុងប្រទេសថៃ។ លោកស្រី Lawalkul បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថានជាតិនៃការគ្រប់គ្រងការអភិវឌ្ឍ និងថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Ramkhamhaeng នៅទីក្រុងបាងកក ប្រទេសថៃ ។
លោក ហួត សុភារ័ត្ន នៅពេលថ្មីៗនេះត្រូវបានតែងតាំងជាអគ្គនាយកគ្រប់គ្រងអាជីវកម្មស្តីទី នៅធនាគារ ហត្ថា។ គាត់មានបទពិសោធយ៉ាងទូលំទូលាយអស់រយៈពេលជាង១៣ឆ្នាំនៅក្នុងផ្នែកផ្សេងៗគ្នាដូចជា ប៊ែងកាអ៊ីនសួរ៉ិនស៍ កាតនិងមុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក ការគ្រប់គ្រងគម្រោង ការអភិវឌ្ឍផលិតផល និងដៃគូអាជីវកម្ម។ លោក សុភារ័ត្ន គឺជាថ្នាក់ដឹកនាំធុរកិច្ចជាន់ខ្ពស់មួយរូបដែលបានចូលរួមដឹកនាំកម្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ទៅជាធនាគារពាណិជ្ជពេញលេញដែលឈ្មោះថា ធនាគារ ហត្ថា នៅក្នុងប្រទេសកម្ពុជា។ តាមការសិក្សា លោក សុភារ័ត្ន បានបញ្ចប់ថ្នាក់អនុបណ្ឌិតពីរផ្នែកច្បាប់ សេដ្ឋកិច្ច គ្រប់គ្រង និងសេដ្ឋកិច្ចសង្គម ពីសាកលវិទ្យាល័យ Lumière Lyon 2 កម្មវិធីជាភាសាបារាំង។ លោក សុភារ័ត្ន ក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសហគ្រិនភាព និងការគ្រប់គ្រងគម្រោងពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា ផងដែរ។ ក្រៅពីនេះ លោក សុភារ័ត្ន បានចូលរួមវគ្គខ្លីៗជាច្រើននៅក្រៅប្រទេសដូចជានៅប្រទេសថៃ សិង្ហបុរី វៀតណាម អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក។
លោក ថេង វីរៈយុទ្ធ បានចូលបម្រើការងារជាមួយធនាគារ ហត្ថា នៅក្នុងឆ្នាំ២០២៣ ក្នុងតួនាទីជានាយកការិយាល័យគ្រប់គ្រងគម្រោងដែលមានឯកទេសលើការអភិវឌ្ឍយុទ្ធសាស្ត្រ ហើយបច្ចុប្បន្ន គាត់មានតួនាទីដឹកនាំអគ្គនាយកដ្ឋានគ្រប់គ្រងគម្រោង និងកំណែទម្រង់។ លោក វីរៈយុទ្ធ មានបទពិសោធជាច្រើនលើការងារកម្លាយខ្លួនក្នុងផ្នែកធគារពាណិជ្ជ និងវិនិយោគ ដូចជាការកម្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ ការបង្កើតវេទិកាវិនិយោគ ការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ការរួមបញ្ចូលគ្នា និងការទិញយក (M&A) បង្កើនប្រសិទ្ធភាពការផ្តល់ប្រាក់កម្ចី ការបង្កើតបណ្តាញចំណូលថ្មី និងការដឹកនាំលើការផ្ទៀងផ្ទាត់ការក្លែងបន្លំ និងគំនិតផ្តួចផ្តើមសម្អាតទិន្នន័យ ជាដើម។ លោក វីរៈយុទ្ធ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Iowa State University និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម ជាមួយនឹងជំនាញផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ ពីសកលវិទ្យាល័យ Harvard Business School ។ លើសពីនេះ គាត់បានទទួលវិញ្ញាបនបត្រអន្តរជាតិផ្នែកការកម្លាយឌីជីថល (Digital Transformation) ការគ្រប់គ្រងគម្រោង និងជា Six Sigma Master Black Belt ដែលទាំងអស់នេះឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំផ្នែកនវានុវត្ត កំណើនយុទ្ធសាស្ត្រ និងការរៀបចំអាជីវកម្មឡើងវិញដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ។
អ្នកស្រី បូនីដា ត្រូវបានតែងតាំងជានាយិកានាយកដ្ឋានប្រតិបត្តិតាម ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មក។ អ្នកស្រីមានចំណេះដឹងនិងជំនាញដ៏ទូលំទូលាយក្នុងវិស័យធនាគារ រួមមានការគ្រប់គ្រងធនធានមនុស្ស ផ្នែកលទ្ធកម្ម ការគ្រប់គ្រងការិយាល័យ សំណងនិងផលប្រយោជន៍ យុទ្ធសាស្ត្ររក្សាបុគ្គលិក បណ្តុះបណ្តាលនិងកសាងសមត្ថភាពបុគ្គលិក សុខុមាលភាពបុគ្គលិក ច្បាប់ការងារ ទំនាក់ទំនងឧស្សាហកម្ម គោលនយោបាយ និងនីតិវិធីធនធានមនុស្ស ទំនាក់ទំនង ប្រតិបត្តិការអាជីវកម្ម ការងារផ្នែកសង្គម សេវាកម្មអតិថិជន ប្រតិបត្តិការសាច់ប្រាក់ និងប្រតិបត្តិការធនាគារ។ អ្នកស្រីបានបញ្ចប់កម្មវិធីអន្តរជាតិដូចជាកម្មវិធីភាពជាអ្នកដឹកនាំយុវជន និងវេទិកា IATSS នៅក្នុងប្រទេសជប៉ុន ព្រមទាំងកម្មវិធីធនធានមនុស្សស្តីពីតួនាទីប្រតិបត្តិករនៅក្នុងទំនាក់ទំនងឧស្សាហកម្មក្នុងយុគសម័យសកលភាវូនីយកម្ម នៅក្នុងប្រទេសជប៉ុន។ អ្នកស្រីត្រូវបានទទួលស្គាល់ជា អ្នកជំនាញវិស័យមីក្រូហិរញ្ញវត្ថុ ពីសាលាហិរញ្ញវត្ថុ និងគ្រប់គ្រង Frankfurt ។ អ្នកស្រី បូនីដា បញ្ចាប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ និងកម្មវិធី TEFL ព្រមទាំងថ្នាក់អនុបណ្ឌិតផ្នែកការគ្រប់គ្រងពាណិជ្ជកម្ម។