ក្រុមប្រឹក្សាភិបាល

លោក Phonganant THANATTRAI, ប្រធានក្រុមប្រឹក្សាភិបាល

លោក Phonganant THANATTRAI គឺជាអនុប្រធានប្រតិបត្តិទីមួយ និងជានាយកផ្នែក Retail and Consumer របស់ធនាគារ Ayudhya Public Company Limited (Krungsri)។ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Thammasat និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Assumption ប្រទេសថៃ។ លោក Phonganant មានប្រវត្តិវិជ្ជាជីវៈយ៉ាងយូរ និងរឹងមាំក្នុងវិស័យហិរញ្ញវត្ថុ និងធុរៈកិច្ចនៃធនាគារពាណិជ្ជ។ លោកបាន និងកំពុងបម្រើការនៅក្នុងឧស្សាហកម្មធនាគារនេះជាង ៣០ ឆ្នាំមកហើយ។ មុននឹងផ្លាស់ទៅធនាគារ Ayudhya PCL លោកមានតួនាទីជាអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Value Center GM-SME គ្រប់គ្រងសាខាធនាគារ និងការផ្តល់កម្ចីដោយមានការធានា នៅ Standard Chartered Bank (Thai) PCL. ព្រមទាំងមានតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុង CITIBANK ផងដែរ។ នៅក្នុងខែកក្កដា ឆ្នាំ ២០១០ លោក Phonganant ត្រូវបានណែនាំជាលើកដំបូងទៅកាន់ធនាគារ Ayudhya PCL ជាអនុប្រធានប្រតិបត្តិ សម្រាប់អង្គភាពអាជីវកម្ម និងផ្នែកធុរកិច្ចសាខាទីប្រជុំជន និងក្រុមចែកចាយ។ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១១ ដល់ខែមីនា ឆ្នាំ ២០១២ គាត់បានតែងតាំងជាអនុប្រធានប្រតិបត្តិ។ រហូតមកដល់បច្ចុប្បន្ន លោកក៏ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុង Krungsri Group ។

លោក Chandrashekar SUBRAMANIAN KRISHOOLNDMANGALAM, អភិបាល

លោក Chandrashekar (Chandra) ត្រូវបានតែងតាំងជាអគ្គនាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យ របស់ធនាគារក្រុងស្រ៊ីនៅ ខែ មករា ឆ្នាំ ២០០៧ ហើយបច្ចុប្បន្ន លោកមានមុខងារជាសមាជិកមួយរូបនៃគណៈកម្មាការគ្រប់គ្រងហានិភ័យ គណៈកម្មាការប្រតិបត្តិ និងគណៈកម្មាការទ្រព្យសកម្មនិងអកម្ម។ មុនពេលចូលបម្រើការងារនៅធនាគារក្រុងស្រ៊ី លោក Chandra បានបម្រើការងារជាអគ្គនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យនៅក្រុមហ៊ុន GE Money ប្រទេសឥណ្ឌា ទទួលបន្ទុកត្រួតពិនិត្យអាជីវកម្មលក់រាយ ដែលរាប់បញ្ចូលសេវាកម្ចីគេហដ្ឋាន កម្ចីផ្ទាល់ខ្លួន កម្ចីយានយន្ត និងកាតឥណទានជាដើម។ លោក Chandra បានបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យមុមបៃ ផ្នែកពាណិជ្ជកម្ម នៅក្នុងឆ្នាំ១៩៨៥ ។

លោក Pairote CHEUNKRUT, អភិបាល

លោក Pairote ត្រូវបានតែងតាំងជាអគ្គនាយករៀបចំយុទ្ធសាស្ត្រ នៃធនាគារ ក្រុងស្រ៊ី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ និងជានាយកប្រតិបត្តិរបស់ MUFG នៅខែឧសភា ឆ្នាំ២០២០។ មុនពេលត្រូវបានតម្លើងមកកាន់តួនាទីនេះ លោកគឺជានាយកគ្រុបអូតូ ក្រុងស្រ៊ី ផងដែរ។ លោក Pairote ទទួលបានការកោតសរសើរទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់លើវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រង តាមរយៈបទពិសោធប្រមាណជាង ២៥ ឆ្នាំ នៅក្រុមហ៊ុនឈានមុខជាច្រើន ដូចជា Krungsri Auto, GE Capital, Auto Lease Plc និង GE Money (ប្រទេសថៃ)។ លោក Pairote បានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យបាងកកនៅប្រទេសថៃ និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oklahoma City នៅសហរដ្ឋអាមេរិក។

កញ្ញា Duangdao WONGPANITKRIT, អភិបាល

កញ្ញា Duangdao ត្រូវបានតែងតាំងជាអគ្គនាយិកានាយកដ្ឋានហិរញ្ញវត្ថុ នៃ ធនាគារក្រុងស្រ៊ី នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៣។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Thammasat និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Chulalongkorn។ បន្ថែមពីនេះកញ្ញាទទួលបានសញ្ញាបត្របញ្ជាក់ពីជំនាញផ្នែកគណនេយ្យសាធារណៈ Certified Public Accountant ពី CPA ព្រះរាជាណាចក្រថៃ។ កញ្ញា Duangdao មានបទពិសោធន៍ការងារជាច្រើនឆ្នាំលើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមស្ថាប័ននានា ដូចជា KPMG, Star Petroleum និងធនាគារ Standard Chartered Bank មុនពេលបម្រើការងារនៅធនាគារក្រុងស៊្រី។

លោក Wanchairabin JITWATTANATAM, អភិបាល

លោក Wanchairabin បានចូលបម្រើការងារនៅ ហត្ថាកសិករ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៦ ដោយនាំមកជាមួយនូវបទពិសោធន៍ជំនាញវិជ្ជាជីវៈការងារចម្រុះ ២០ឆ្នាំ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើការគ្រប់គ្រងទូទៅ និងជាពិសេសវិស័យវិស្វកម្មក្នុងក្រុមហ៊ុនសំខាន់ៗមួយចំនួនដូចជា ធនាគារក្រុងស្រ៊ី ក្រុមហ៊ុន GE Capital និង AT Kearney។ មុនពេលចូលរួមជាមួយនឹង ហត្ថាកសិករ លោក Wanchairabin គឺជានាយកគ្រប់គ្រងផ្នែកគ្រប់គ្រងយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាននៃ ធនាគារ ក្រុងស្រ៊ី ដោយលោកមានតួនាទីសំខាន់គ្រប់គ្រងលើការពង្រីកសកម្មភាពអាជីវកម្មរបស់ធនាគារនេះនៅក្នុងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ តាមរយៈបទពិសោធន៍លើវិស័យធនាគារជាមួយនឹងសមត្ថភាពលើការប្រឹក្សាយោបល់លើការដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកបានរៀបចំ និងដឹកនាំផែនការយុទ្ធសាស្រ្តយ៉ាងជោគជ័យជាច្រើនហើយសម្រេចគម្រោងទាំងនោះទៅតាមការកំណត់ចំណែកទីផ្សារ និងទិសដៅអាជីវកម្ម ដែលគម្រោងសំខាន់ៗទាំងនោះរួមមាន ការកំណត់យុទ្ធសាស្រ្តក្រុមហ៊ុន ការអភិវឌ្ឍផលិតផល និងចរន្តបែងចែក ការពង្រឹងប្រព័ន្ធ telemarketing ការកែលម្អដំណើរការខ្សែចង្វាក់ផលិតកម្ម និងការបង្កើតគំរូសេវាកម្មលក់ផលិតផល។ លោក Wanchairabin ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Melbourne Business School ប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រវិស្វកម្មពីសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។

លោកបណ្ឌឹត ឌី ដាវុធ, អភិបាលឯករាជ្យ

លោកបណ្ឌិត ដាវុឌ្ឍ ជាទីប្រឹក្សាដែលមានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ លោកធ្លាប់បម្រើការងារនៅស្ថាប័នជាតិ និងអន្តរជាតិជាច្រើនជាមួយនឹងការទទួលខុសត្រូវលើគម្រោងសំខាន់ៗរួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (World Bank) និង SMEC International ជាដើម។ លោកបណ្ឌិត ដាវុឌ្ឍ ក៏មានគុណវុឌ្ឍិក្នុងការគ្រប់គ្រងការសិក្សាថ្នាក់ឧត្តម ដោយបច្ចុប្បន្នលោកបណ្ឌិត មានតួនាទីជា សាកលវិទ្យាធិការរងជាន់ខ្ពស់នៃសាកលវិទ្យាល័យបៀលប្រាយ ហើយលើសពីនេះទៀត លោកបណ្ឌិតក៏មានបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុជាង ២០ឆ្នាំ ផងដែរ។

លោក ប៉ាក សេរីវឌ្ឍនា អភិបាលឯករាជ្យ

លោក សេរីវឌ្ឍនា គឺជាអ្នកឯកទេសលើវិស័យហិរញ្ញវត្ថុ និងជាអ្នកផ្តល់ការប្រឹក្សាលើការវិនិយោគ ដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានគម្រោង។ លោកមានជំនាញផ្នែកផែនការយុទ្ធសាស្រ្ត និងការធ្វើគម្រោងអាជីវកម្ម ការសិក្សាលើលទ្ធភាពគម្រោង ការវាយតម្លៃលើការវិនិយោគ និងឥណទានធនាគារ។ បទពិសោធន៍របស់លោក វឌ្ឍនា រួមមានការដឹកនាំក្រុមការងារ Axis Investment Consulting ដើម្បីអភិវឌ្ឍ និងអនុវត្តការប្រឹក្សាយោបល់សម្រាប់អាជីវកម្ម និងទីភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗនៅកម្ពុជា។ លោកបានធ្វើការជាច្រើនពាក់ព័ន្ធនឹងឥណទានធនាគារ យុទ្ធសាស្រ្តផ្តល់ដើមទុនសម្រាប់វិស័យហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃការងាររបស់លោកជាមួយក្រុមធនាគារពិភពលោក។ លោក វឌ្ឍនា ទទួលបានបរិញ្ញាបត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (អតីតវិទ្យាស្ថានសេដ្ឋកិច្ច) និងអនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Central Queensland នៅប្រទេសអូស្ត្រាលី។