Opportunity


មន្ត្រីគាំទ្រ និងត្រួតពិនិត្យឯកសារ - ០១នាក់

Posted: 04/10/2022 , Closing Date: 17/10/2022
Job Description

តួនាទីខាងលើរៀបចំឡើង ដើម្បីជំនួយគាំទ្រយ៉ាងសកម្មដល់នាយកដ្ឋានរដ្ឋបាល ក្នុងការធានានូវដំណើរការការងារប្រកបដោយភាពរលូន និងឆ្លើយតបនឹងតម្រូវការរបស់បេសកកម្ម ទស្សនៈវិស័យ និងគោលដៅរបស់នាយកដ្ឋានរដ្ឋបាល។ មន្រ្តីគាំទ្រ និងត្រួតពិនិត្យឯកសារ ទទួលបន្ទុកការងារ និងជំនួយដល់ប្រធានក្រុមក្នុងការធានាដល់ការប្រព្រឹត្តទៅដោយរលូន និងជួយពង្រឹងកិច្ចការងាផ្នែករដ្ឋបាលនៅគ្រប់ការិយាល័យ ផ្តោតទៅលើ ការរៀបចំទុកដាក់ឯកសារជាក់ស្តែងរបស់អតិថិជន (ឯកសារឥណទាន ប្រាក់បញ្ញើ ឯកសារទ្រព្យតម្កល់ធានា..) ការដកចេញ ការគ្រប់គ្រងឯកសារអតិថិជន នៅគ្រប់ការិយាល័យធនាគារហត្ថា ម.ក ការត្រួតពិនិត្យ និងគាំទ្រដល់ប្រតិបត្តិការសាខាលើជំនាញរដ្ឋបាល និងរៀបចំចំណាយរដ្ឋបាលផ្សេងៗរបស់ធនាគារហត្ថា ម.ក ។

Location

ការិយាល័យកណ្ដាល-ភ្នំពេញ

Duties and Responsibilities

  • ចូលរួមអភិវឌ្ឍនូវគោលការណ៍ និងនីតិវិធិនៃនាយកដ្ឋានរដ្ឋបាល ឱ្យមានលក្ខណៈល្អប្រសើរឡើង
  • ធានាគុណភាពការងាររបស់ប្រធានប្រតិបត្តិការសាខា/មន្រ្តីសេវាកម្មសាខា លើកិច្ចការរដ្ឋបាល
  • ការចុះបំពេញបេសកកម្មតាមបណ្តាសាខាដើម្បីត្រួតពិនិត្យ និងគាំទ្រលើការរក្សាទុកឯការសារអតិថិជន
  • ទទួលខុសត្រូវការងារពាក់ព័ន្ធជាមួយក្រសួង និងស្ថាប័នផ្សេងៗលើការធ្វើផ្លាកលេខម៉ូតូ/រថយន្តក្រុមហ៊ុន
  • ទទួលរៀបចំបង់ពន្ធម៉ូតូ/រថយន្តក្រុមហ៊ុនប្រចាំឆ្នាំ និងរៀបចំបង់ពន្ធប៉ាតង់ និងផ្លាកយីហោប្រចាំឆ្នាំ
  • រៀបចំបង់ធានារ៉ាប់រងម៉ូតូ/រថយន្តរបស់ក្រុមហ៊ុន
  • រត់ការសំណើសំណើសុំលេខទូរស័ព្ទSmart Mobile/Metfone និងការចំណាយ
  • រត់ការរាល់សំណើសុំជួលម៉ាស៊ីនថតចំលង និងការចំណាយប្រចាំខែ
  • ការទំនាក់ទំនង សហការក្រុមការងារនិងសម្របសម្រួលការងារជាមួយគ្រប់សាខា
  • សម្របសម្រួលកិច្ចការរផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។

Skills Specifications

  • មានសញ្ញាបត្រកំរិតបរិញ្ញាបត្រឡើងទៅ
  • បទពិសោធន៍ការងារដែលពាក់ព័ន្ធយ៉ាងតិច ០១ឆ្នាំ
  • មានចំណេះដឹងលើជំនាញកុំព្យូទ័រ (Ms. Word, Excel, PowerPoint, Internet & Email)
  • ស្ទាត់ជំនាញផ្នែកភាសាអង់គ្លេស
  • មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការបំពេញការងារ។

How to Apply

Interest Candidates, please click HERE:


SHARE US ON: