សេវាម៉ាស៊ីនឈ្លាសវៃ

មធ្យោបាយដ៏ងាយស្រួលក្នុងធ្វើប្រតិបត្តិការធនាគារប្រកបដោយគុណភាពល្អ និងសុវត្ថិភាព ធនាគារ ហត្ថា មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំម៉ាស៊ីនឈ្លាសវៃដល់អតិថិជន ដែលអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ទំនើប និងមានភាពទាន់សម័យ។ Smart Teller Machine (STM) អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារបានគ្រប់ពេលវេលា ជាមួយ Smart Banking 24/7 ដែលផ្តល់ជូននូវមុខងារជាច្រើនដូចជា ការបើកគណនីដោយខ្លួនឯង ការបើកគណនីពិសេស សេវាដាក់ប្រាក់បញ្ញើ ការស្នើសុំ និងផលិតកាតអេធីអឹមដោយខ្លួនឯងផ្ទាល់ និងសេវាអេធីអឹមផ្សេងៗទៀត។

លក្ខណៈនៃសេវាកម្ម
  • បើកគណនីឯកត្តជន
  • ស្នើប្រើប្រាស់ប័ណ្ណអេធីអឹម
  • ស្នើប័ណ្ណថ្មីជំនួសប័ណ្ណដែលបាន បាត់ ប្តូរ ផុតកំណត់ និងស្នើរសុំកាតឡើងវិញចំពោះកាតខូច
  • ផ្តល់ជូននូវប្រតិបត្តិការជាច្រើន រួមទាំងសេវាអេធីអឹមផ្សេងទៀតដូចជា៖ ការដាក់ប្រាក់ ដកសាច់ប្រាក់ ផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ទូទាត់វិក្កយបត្រ ពិនិត្យសមតុល្យ និងរបាយការណ៍សង្ខេប។
អត្ថប្រយោជន៍
  • ប្រើប្រាស់សេវាធនាគារដោយខ្លួនឯងប្រកបដោយសុវត្ថិភាព
  • គ្រប់ពេលវេលា ប្រើប្រាស់សេវាធនាគារជាមួយ ធនាគារ ហត្ថា 24h/7
  • លឿនរហ័ស ទាន់ចិត្ត ចំណេញពេលវេលា និងមិនចាំបាច់ឈរតម្រង់ជួររងចាំ