សេវាបើកប្រាក់បៀវត្ស
ធនាគារ ហត្ថា ផ្តល់ជូននូវសេវាបើកប្រាក់បៀវត្សដល់ សហគ្រាស អង្គការ ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋផ្សេងៗ
ដើម្បីផ្តល់ភាពងាយស្រួល និងរហ័សសម្រាប់និយោជកក្នុងការបើកបៀវត្សជូនបុគ្គលិក
ជាមួយនឹងការបើកគណនីសន្សំដោយឥតគិតថ្លៃ ផ្តល់ជូនការប្រាក់ និងអត្ថប្រយោជន៍ផ្សេងៗទៀត។
កម្រៃសេវា
- ទាបបំផុតត្រឹមតែ ០,២៥ ដុល្លារអាមេរិក ចំពោះបុគ្គលិកម្នាក់
អត្ថប្រយោជន៍សម្រាប់ស្ថាប័ន
- ប្រសិទ្ធភាពខ្ពស់សម្រាប់ការរៀបចំបើកប្រាក់បៀវត្សជូនបុគ្គលិកប្រចាំខែ
- កាត់បន្ថយចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុន ឬស្ថាប័ន
- ទទួលបានអត្រាការប្រាក់ពិសេសពីធនាគារ ហត្ថា
- ទទួលបានកម្មវិធីពិសេសចំពោះសេវាកម្មហិរញ្ញវត្ថុនានា រួមមានឥណទាន ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក ធនាគារចល័ត ធានារ៉ាប់រងខ្នាតតូច និងសេវាកម្មផ្សេងៗទៀត។
អត្ថប្រយោជន៍សម្រាប់បុគ្គលិក
ទទួលបានការចុះឈ្មោះប្រើប្រាស់ដោយមិនគិតថ្លៃរួមមាន៖
- គណនីសន្សំ
- សេវាម៉ាយអេធីអឹម
- សេវាធនាគារចល័ត
- ទទួលបានអត្រាការប្រាក់ពិសេស
- មិនតម្រូវឲ្យតម្កល់ប្រាក់អប្បបរមា សម្រាប់ការបើកគណនីដំបូង
- ទទួលបានការបញ្ចុះតម្លៃ ២៥% ចំពោះសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងសេវាកម្មផ្សេងៗទៀត។