ឥណទាន ហូមហ្វ័រខាស

ឥណទានហូមហ្វ័រខាស ជាឥណទានមួយប្រភេទដែលបង្កើតឡើងសម្រាប់អតិថិជនដែលមានចំណូល ទៀងទាត់ជាប្រាក់បៀវត្ស (ប្រាក់ខែ) ហើយមានតម្រូវការប្រើប្រាស់ឥណទាននេះ ដើម្បីបង្កើនប្រាក់ ចំណូល បន្ថែមពីមុខរបរអាជីវកម្ម ឬ ដើម្បីលើកកំពស់លក្ខខណ្ឌរស់នៅឲ្យមានភាពល្អប្រសើរជាងមុន។ ឥណទាន នេះតម្រូវឲ្យអតិថិជនមានគេហដ្ឋានដែលកំពុងរស់នៅស្រាប់ ឬដីទំនេរដែលទុកសាងសង់ លំនៅដ្ឋាននាពេលអនាគត ដាក់ជាទ្រព្យធានា។

លក្ខណៈពិសេសនៃឥណទាន
  • ប្រភេទរូបិយប័ណ្ណ៖

    ប្រាក់ខ្មែររៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់ថៃបាត

  • រយៈពេល៖

    រហូតដល់ ៧២ខែ សម្រាប់គ្រប់ទំហំឥណទាន និងគ្រប់រូបិយប័ណ្ណ

  • ទំហំឥណទាន៖

    រហូតដល់ ៥០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង

  • អត្រាការប្រាក់៖

    ចាប់ពី ០,៩៥% ប៉ុណ្ណោះក្នុងមួយខែ

  • របៀបបង់សង៖

    ការសងត្រលប់មានភាពបត់បែន

អត្ថប្រយោជន៍
  • អត្រាការប្រាក់ទាបសមរម្យ
  • អនុញ្ញាតឲ្យអតិថិជនអាចជ្រើសរើសរយៈពេលឥណទាន កាន់តែវែងតាមសេចក្តីត្រូវការ
  • រយៈពេលសងត្រឡប់មានភាពបត់បែន

ចំណាំ: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។