ឥណទានសង្គម

ឥណទានសង្គម គឺជាប្រភេទឥណទានដែលបង្កើតឡើងសម្រាប់គាំទ្រដល់អតិថិជនដែលងាយរងគ្រោះ មានជីវភាពខ្វះខាត ហើយមានបំណងប្រើប្រាស់ឥណទានសម្រាប់ជួយគាំពារបរិស្ថាន និង អនាម័យក្នុងការរស់នៅ កាត់បន្ថយភាពក្រីក្រ បង្កើនស្តង់ដារនៃការរស់នៅឲ្យកាន់តែប្រសើរឡើង។​ ឥណទានសង្គមត្រូវបានបែងចែកជា ៦ប្រភេទផ្សេងគ្នារួមមាន៖ ឥណទានទូទៅ ឥណទានបរិស្ថាន ឥណទានសម្រាប់ការសិក្សា ឥណទានសង្រ្គោះ ឥណទានគាំទ្រស្ត្រី និងឥណទានសង្រ្គោះកូវីដ-១៩។

លក្ខណៈពិសេសនៃឥណទាន
  • ប្រភេទរូបិយប័ណ្ណ៖

    ប្រាក់រៀលខ្មែរ និង ប្រាក់ដុល្លារអាមេរិក

  • រយៈពេល៖

    រហូតដល់ ៨៤ខែ

  • ទំហំឥណទាន៖

    រហូតដល់ ២.៥០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង

  • អត្រាការប្រាក់អប្បបរមា៖

    ចាប់ពី ០.៨៨% ប៉ុណ្ណោះក្នុងមួយខែ

  • របៀបបង់សង៖

    ការសងត្រលប់មានភាពបត់បែន

អត្ថប្រយោជន៍
  • អតិថិជន មានជីវភាពខ្វះខាតមានភាពងាយស្រួលក្នុងការទទួលយកឥណទាន
  • មិនតម្រូវឲ្យមានទ្រព្យធានា
  • ជួយសម្រួលដល់ជីវភាពរស់នៅ ព្រមទាំងបង្កើនស្តង់ដារនៃការរស់នៅ
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង
  • ការសងត្រឡប់មានភាពបត់បែនតាមលំហូរចំណូលរបស់អតិថិជន
  • ងាយស្រួលក្នុងការប្រើប្រាស់តាមរយៈសាខា និងបណ្តាញអេធីអឹមដ៏ធំទូលាយរបស់យើង

ចំណាំ: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។