សេវាទូទាត់រហ័ស

សេវាទូទាត់រហ័ស គឺជាសេវាកម្មថ្មីមួយ ដែលអាចឲ្យអតិថិជនធ្វើប្រតិបត្តិការផ្ទេរ និងទទួលប្រាក់ផ្ទេររជាប្រាក់រៀល សម្រាប់ទូទាត់ទំនិញ និងសេវាកម្មផ្សេងៗទៀត ឆ្លងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់ប្រព័ន្ធទូទាត់រហ័ស នៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេសកម្ពុជា។

លក្ខខណ្ឌតម្រូវ បរិយាយ
រូបិយប័ណ្ណ ប្រាក់រៀល
ចំនួនផ្ទេរអតិបរមា ក្នុង ០១ ប្រតិបត្តិការ ៤០.០០០.០០០
កម្រៃសេវាផ្ទេរប្រាក់ ទំហំទឹកប្រាក់ កម្រៃសេវា (រៀល)
≤ ៤លានរៀល ៤.០០០ រៀល
> ៤លានរៀល - ≤ ២០លានរៀល ៨.០០០ រៀល
> ២០លានរៀល - ≤ ៤០លានរៀល ១២.០០០ រៀល
ការគិតកម្រៃសេវា អ្នកផ្ទេរប្រាក់ជាអ្នកទទួលបន្ទុកបង់កម្រៃសេវា
លក្ខខណ្ឌតម្រូវ អ្នកទទួលប្រាក់ត្រូវមានគណនី ០១ ក្នុងចំណោមធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាដៃគូ
ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សេវាទូទាត់រហ័ស

ធនាគារពាណិជ្ជ៖ ធនាគារ ហត្ថា, អេស៊ីលីដា, វឌ្ឍនៈអាស៊ី, កម្ពុជាសាធារណៈ, កាណាឌីយ៉ា, ហ្វីលីព, ស្ថាបនា, វិនិយោគនិងអភិវឌ្ឍន៍កម្ពុជា, ប្រៃសណីយ៍កម្ពុជា, ស៊ីអាយអិមប៊ី, ចិន, កាថេយូណៃធីត, មេឃប៊ែង, គូកមីន, កម្ពុជាពាណិជ្ជ, ភ្នំពេញពាណិជ្ជ, សហពាណិជ្ជ, សាខមប៊ែង, អអេចប៊ីឥណ្ដូឆៃណា, តៃវ៉ាន់ខូអបភើរេធីវ, ប្រេដប៊ែង, បាងកក, កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម, វឌ្ឍនៈ, មេគង្គ, កម្ពុជាអាស៊ី, អាយស៊ីប៊ីស៊ី, ពាណិជ្ជទីមួយ, កសិកន, មេហ្គាអិនធើណេសិនណលខមមើសលប៊ែង, ហុងលីអុង, ប៊ូយ៉ុងខ្មែរ, ពាណិជ្ជកម្មក្រៅប្រទេស

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖ ប្រាសាក់, អេអឹមខេ, អម្រឹត, ក្រេឌីត, អិលអូអិលស៊ី, ដាប់ប៊ែលយូប៊ីហ្វាយនែន

     

Notice: ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។