ភ្នំពេញ
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី
ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ
និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា
(MoU) ជាមួយមន្ទីរពហុព្យាបាលអន្តរជាតិខេមា។ នេះជាជំហានដ៏សំខាន់មួយដោយផ្តោតជាអាទិភាពដល់សុខភាព
និងសុខុមាលភាពរបស់អតិថិជនរបស់ខ្លួន។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ ធនាគារ ហត្ថា មានគោលបំណងពង្រីកអត្ថប្រយោជន៍សុខភាពដ៏ទូលំទូលាយដល់អតិថិជនដ៏មានតម្លៃរបស់ខ្លួន
ដោយធ្វើការពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមក្នុងការផ្តល់សេវាថែទាំអតិថិជនរួម។
នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ
អតិថិជនធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ ៣០% លើសេវាថែទាំសុខភាពជាច្រើនប្រភេទនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា
រួមមានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាពទូទៅ និងសេវាកម្មពិគ្រោះជំងឺក្រៅ (មិនសម្រាកនៅពេទ្យ)
ការបញ្ចុះតម្លៃ ២០% លើសេវាកម្មជំងឺសម្រាកពេទ្យ និងការចាក់វ៉ាក់សាំង និងសេវាជាច្រើនទៀត។
ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការបន្តស្វែងរកអត្ថប្រយោជន៍ប្រកបដោយភាពច្នៃប្រឌិត
ដើម្បីផ្តល់ដល់អតិថិជននូវការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់។
លោក
មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា
“ភាពជាដៃគូនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវគុណតម្លៃលើសពីសេវាហិរញ្ញវត្ថុទៅទៀត។
តាមរយៈការផ្តល់ជូនអតិថិជនរបស់យើងនូវការបញ្ចុះតម្លៃសេវាសុខភាពដ៏ពិសេសនេះ យើងមានគោលបំណងផ្តល់ឱកាសឱ្យអតិថិជនរបស់យើងទទួលបាននូវការថែទាំសុខភាពប្រកបដោយគុណភាព
ដោយលើកកម្ពស់សហគមន៍របស់យើងឱ្យកាន់តែមានសុខភាព និងភាពរីករាយជាងមុន ខណៈពេលដែលធានានូវការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ធនាគារ
ហត្ថា”។
វេជ្ជបណ្ឌិត
អ៊ុំ សុភាព នាយកប្រតិបត្តិមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានមានប្រសាសន៏ថា “ខ្ញុំមានក្តីរំភើបជាខ្លាំងអំពីភាពជាដៃគូនេះ
ដោយខ្ញុំប្រាកដថាទាំងខេមានិងធានាគារ ហត្ថានឹងទទួលបានអត្ថប្រយោជន៍ទៅវិញទៅមកចេញពីភាពជាដៃគូនេះ
ហើយវាក៏នឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុនិងសុខភាពជូនបុគ្គលិក និងអតិថិជនធនាគារ
ហត្ថានិងខេមាផងដែរ។ ដើម្បីពង្រឹងភាពជាដៃគូរបស់យើង ខេមានឹងផ្តល់សេវាជូនដៃគូ និងអតិថិជនដោយផ្អែកលើគុណតម្លៃរបស់ខ្លួនគឺ
ផ្តល់ការថែទាំដោយការទទួលខុសត្រូវ ដោយការគោរព និងដោយគុណភាព”។
ភាពជាដៃគូយុទ្ធសាស្ត្រនេះ
គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលធនាគារ ហត្ថា ពង្រីកសេវាកម្មរបស់ខ្លួនទៅក្នុងវិស័យថែទាំសុខភាព
ដោយឆ្លុះបញ្ចាំងនូវតួនាទីរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុផ្តោតលើអតិថិជនជាអាទិភាព
ជាមួយនឹងការប្តេជ្ញាចិត្តដល់ការកែលម្អជីវិតរស់នៅរបស់ប្រជាជន
និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
អំពី
ធនាគារ ហត្ថា
ធនាគារ
ហត្ថា
ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ
ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ
ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ
ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)
នៅក្នុងរាជធានីភ្នំពេញ។ អគារការិយាល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ
និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាពងាយស្រួល
ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។
សូមបញ្ជាក់ថាធនាគារ
ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា
មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។
បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ
ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា
មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ
ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។
អំពីមន្ទីរពហុព្យាបាលអន្តរជាតិខេមា
មន្ទីរពហុព្យាបាលអន្តរជាតិខេមាគឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេនៅកម្ពុជាដោយមានផ្តល់សេវាឯកទេសជាច្រើនតាមរយៈអ្នកជំនាញវេជ្ជសាស្ត្រដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់។
តាមរយៈការផ្តល់សេវាថែទាំនិងព្យាបាលតាមស្តង់ដាអន្តរជាតិ មានឧបករណ៏ទំនើបៗ
និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ខេមាបានក្លាយជាអ្នកផ្តល់សេវាលំដាប់កំពូល
សម្រាប់អតិថិជនដែលមានជីវភាពមធ្យមកម្រិតខ្ពស់និងអ្នកមានជីវភាពធូរធា។
ដោយមានការយកចិត្តទុកដាក់ផ្តល់សេវានិងភាពកក់ក្តៅជូនអតិថិជន
បទពិសោធរបស់ខេមាផ្តោតលើបដិសណ្ឋារកិច្ច និងគុណភាពនៃការថែទាំ។
អស់រយៈពេលជាងមួយទស្សវត្សទៅហើយ វេជ្ជបណ្ឌិតនិងក្រុមវេជ្ជសាស្ត្រដែលមានបទពិសោធរបស់ខេមា
បានផ្តល់សេវាថែទាំប្រកបដោយគុណភាពជូនប្រជាជនកម្ពុជានិងជនបរទេសដែលស្នាក់នៅនិងប្រកបរបរនៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនេះមន្ទីរពហុព្យាបាលអន្តរជាតិខេមា មានបីសាខានៅរាជធានីភ្នំពេញ
ដែលមានគ្រែសរុបចំនួន៧៥គ្រែ។ មន្ទីរពហុព្យាបាលអន្តរជាតិខេមា
ផ្តល់ជូននូវសេវាកម្មសំខាន់ៗដូចជា ព្យាបាលរបួស និងសង្រ្គោះបន្ទាន់ ២៤ម៉ោង ពិគ្រោះជំងឺទូទៅ ពិនិត្យសុខភាព គ្លីនិកកុមារ ទារក និងវ៉ាក់សាំង
វះកាត់ទូទៅ ផ្នែកសម្ភពនិងរោគស្រ្តី គ្លីនិកបេះដូងនិងសរសៃឈាម ក្រពះ
ពោះវៀននិងថ្លើម ទឹកនោមផ្អែម លាងឈាម វះកាត់ឆ្អឹងបាក់បែក ប្រព័ន្ធប្រសាទ សេវាថែទាំព្យាបាលជំងឺរ៉ាំរ៉ៃមនុស្សចាស់ក្នុងពេទ្យ
សេវាថែទាំជំងឺតាមផ្ទះនិ ងព្យបាលដោយចលនា។