March 10, 2021: Now, all customers of Hattha Bank Plc. can pay for goods and services at their favorite shopping places in Thailand with just a few clicks on mobile banking. Let's have a Khmer Riel account with Hattha Bank Plc. now!
អានបន្ថែម...ក្រោយពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ធនាគារ ហត្ថាបានពង្រីកនិងពង្រឹងសេវាកម្មរបស់ខ្លួនកាន់តែសំបូរបែបដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនខ្លួន។ នាដើមខែមីនា ឆ្នាំ២០២១នេះផងដែរ ធនាគារ ហត្ថាបានផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធី “បើកគណនីចរន្ត បានរង្វាន់មហាសាល” ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រធនាគារ ហត្ថា។
អានបន្ថែម...រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១៖ ធនាគារ ហត្ថា ដែលទើបទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ កាលពីខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បានប្រកាសពីគម្រោងសាងសង់អគារការិយាល័យកណ្តាលថ្មីដ៏ធំស្គឹមស្កៃ និងដ៏ទំនើប ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មដែលមានសន្ទុះខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ផែនការសាងសង់អគារការិយាល័យកណ្តាលថ្មីនេះ ត្រូវបានប្រកាសជាសាធារណៈក្នុង ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់អគារការិយាល័យកណ្តាលថ្មី របស់ខ្លួន ជាមួយក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ។
អានបន្ថែម...រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១៖ ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា បានចុះហត្ថាលេខាលើអនុស្សរណៈជាមួយក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន ក្នុងគោលបំណងផ្តល់សេវាឥណទានកសិកម្មដើម្បីគាំទ្រប្រជាកសិករ និងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែប្រសើរឡើង។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យរបស់ ធនាគារ ហត្ថា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្រោមអតិបតីភាព លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និងលោក ហួរ ស្រេង នាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។ អានបន្ថែម...
ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៖ធនាគារ ហត្ថា បានចូលរួមបរិច្ចាគថវិកា ចំនួន២០០លានរៀល ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អំពីការត្រៀមថវិកាបម្រុងសម្រាប់ទិញវ៉ាក់សាំង ចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់។
អានបន្ថែម...ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាសពីគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលបំណងទប់ស្កាត់ និងការពារប្រជាជនកម្ពុជាពីការឆ្លងជំងឺនេះ។ យុទ្ធសាស្រ្តរបស់ សម្តេច ដែលបានលើកឡើងពិតជាល្អឥតអ្វីប្រៀបបាន យើងខ្ញុំជាថ្នាក់គ្រប់គ្រង បុគ្គលិក ធនាគារ ហត្ថា និងប្រជាពលរដ្ឋកម្ពុជាសុំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយសម្តេចដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
អានបន្ថែម...ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាងគេលំដាប់ទី២ ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើម្បីសហការលើគម្រោងសិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ”។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាល FASMEC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និង លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។
អានបន្ថែម...រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធំជាងគេលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសកម្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារ ហត្ថា ម.ក ហើយការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី ការប្រកាសបើកស្លាកសញ្ញាថ្មីរបស់ធនាគារ ហត្ថា ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារសុខា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០ ល្ងាច ។
អានបន្ថែម...ខេត្តពោធិ៍សាត់ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២៦ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា និងបង្គន់អនាម័យជូនដល់សាលាបឋមសិក្សាស្ទឹងតូចដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដោយមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ហត្ថាកសិករ រួមជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្ទឹងតូច។
អានបន្ថែម...សេចក្តីជូនដំណឹងស្តីពីការពន្យារពេលផ្សព្វផ្សាយរបាយការណ៍ប្រចាំត្រីមាសទី១ នៃឆ្នាំ២០២០ របស់ ហត្ថាកសិករ លីមីតធីត
អានបន្ថែម...សេចក្តីជូនដំណឹងស្តីពីការទូទាត់ការប្រាក់លើមូលបត្របំណុលជូនកម្មសិទ្ធិករកាន់កាប់មូលបត្របំណុលរបស់ ហត្ថាកសិករ លីមីតធីត
អានបន្ថែម...ភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០៖ បន្ទាប់ពីបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ដល់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យរបស់ ហត្ថាកសិករ លីមីតធីតរួចមក TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃឡង់ដ៏បានផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+”។ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត “BBB+” រយៈពេល២ឆ្នាំជាប់ៗគ្នាពីស្ថាប័ន TRIS Rating។
អានបន្ថែម...ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ឥណទាន ជាមួយការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។
អានបន្ថែម...យើងខ្ញុំសូមជម្រាបជូនដំណឹងដល់វិនិយោគិន អតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ហត្ថាកសិករ លីមីតធីត បានបង្កើនដើមទុនចុះបញ្ជីពី ៧៥.០០០.០០០ (ចិតសិបប្រាំលាន) ដុល្លារអាមេរិក ទៅ ១១៥.០០០.០០០ (មួយរយដប់ប្រាំលាន) ដុល្លារអាមេរិក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនទំនុកចិត្តពីអតិថិជន និងវិនិយោគិន នៅក្នុងទីផ្សារហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
អានបន្ថែម...ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទីពីរ និងមានបទពិសោធន៍ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជាង ២៦ឆ្នាំ បាននឹងកំពុងតែបម្រើអតិថិជនរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុឥតឈប់ឈរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
អានបន្ថែម...កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០ លានដុល្លារអាមេរិកជាមួយ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់មូលនិធិគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមជនបទក្នុងប្រទេស។
អានបន្ថែម...ភ្នំពេញ, ថ្ងៃទី២០ មីនា ឆ្នាំ២០២០៖ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះតទៅ អតិថិជននឹងទទួលបាន ម៉ាស ០១ ប្រអប់ (មាន៥០សន្លឹក) ដោយឥតគិតថ្លៃដោយគ្រាន់តែបើកគណនីសន្សំជាមួយហត្ថាកសិករ ដែលការផ្តល់ជូននេះគឺរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឬរហូតដល់ម៉ាសអស់ពីស្តុក។
អានបន្ថែម...ដើម្បីឲ្យ ហត្ថាកសិករ លីមីតធីត អនុវត្ត និងគោរពទៅតាមគោលនយោបាយស្តីពី ការមិនទទួលយកអំណោយ និងការកម្សាន្ត បានពេញលេញ គ្រឹះស្ថានយើងខ្ញុំ សូមធ្វើការស្នើសុំការចូលរួមពីសំណាក់អ្នកផ្គត់ផ្គង់ ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ មេត្តាយោគយល់ និងចូលរួមចំណែកក្នុងការប្រតិបត្តិតាមគោលនយោបាយ ក៏ដូចជាសេចក្តីជូនដំណឹងនេះ។
អានបន្ថែម...នាពេលថ្មីៗនេះ ករណីវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ហត្ថាកសិករ លីមីតធីត បានចាត់វិធានការការពារ និងទប់ស្កាត់យ៉ាងសកម្ម និងជាបន្ទាន់នូវការរីករាលដាលវីរុសកូវីដ ១៩ នេះ ចំពោះបុគ្គលិក ក្រុមគ្រួសាររបស់បុគ្គលិក និងអតិថិជនរបស់ ហត្ថាកសិករ លីមីតធីត ទាំងអស់ ដូចខាងក្រោម៖
អានបន្ថែម...ហត្ថាកសិករ លីមីតធីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេក្នុងការបោះផ្សាយលក់មូលបត្របំណុល នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សូមជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារណជនមេត្តាជ្រាបថា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានផ្លាស់ប្តូរសមាសភាពសមាជិកក្រុមប្រឹក្សាភិបាល និងប្តូរឈ្មោះប្រធានក្រុមប្រឹក្សាភិបាលរបស់ខ្លួនដូចខាងក្រោម៖
អានបន្ថែម...ខេត្តសៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានកម្មវិធីរត់ប្រណាំងមួយបានប្រព្រឹត្តិទៅនៅតំបន់ប្រាសាទអង្គរវត្ត ដោយរត់ចាប់ពីទីលានជល់ដំរីដល់មុខប្រាសាទអង្គរវត្ត។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ ក្រោមប្រធានបទ “រត់ជាគូដើម្បីសុខភាព”។
អានបន្ថែម...ខេត្តសៀមរាប ថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ លើកទី២៣ ក្រោមប្រធានបទ “ឌីជីថលនីយកម្ម” ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប
អានបន្ថែម...