Opportunity


មន្ដ្រីដោះស្រាយវិវាទ​ -​ ០១នាក់

Posted: 30/11/2021 , Closing Date: 17/12/2021
Job Description

តួនាទី មន្ដ្រីដោះស្រាយវិវាទ គឺមានទំនួលខុសត្រូវលើការកំណត់អំពីភារកិច្ច និងការទទួលខុសត្រូវលើការងារដោះស្រាយ ត្រួតពិនិត្យ និងតាមដាន រាល់វិវាទ ឬរឿងក្តីរបស់ ធនាគារ ហត្ថា នៅក្នុងនិងក្រៅប្រព័ន្ធតុលាការ និងផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដល់បុគ្គលិក និងថ្នាក់គ្រប់គ្រង។

Location

Head Office, Phnom Penh

Duties and Responsibilities

  • ទទួលបន្ទុកដោះស្រាយវិវាទទាំងឡាយដែលទាក់ទងនឹងផ្លូវច្បាប់របស់ ធនាគារ ហត្ថា នៅក្នុង និងក្រៅប្រព័ន្ធតុលាការ។
  • ត្រួតពិនិត្យ ឯកសារស្នើសុំប្តឹងអតិថិជន/បុគ្គលិក របស់ ធនាគារ ហត្ថា ទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ទៅតុលាការគ្រប់ជាន់ថ្នាក់ ឬស្ថាប័នពាក់ព័ន្ធ។
  • រៀបចំពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធ ដើម្បីដាក់បណ្តឹងទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ទៅតុលាការគ្រប់ជាន់ថ្នាក់ ឬស្ថាប័នពាក់ព័ន្ធ។
  • ត្រួតពិនិត្យ និងរៀបចំរបាយការណ៍វិវត្តន៍រឿងក្តីប្រចាំខែ ដាក់ជូនថ្នាក់គ្រប់គ្រង។
  • ទំនាក់ទំនង និងសម្របសម្រួលជាមួយស្ថាប័នតុលាការ មេធាវី អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទទាំងឡាយដែលកើតមាន។
  • រៀបចំ និងរក្សាទុកឯកសារនានារបស់ ធនាគារ ហត្ថា និងតុលាការឲ្យមានរបៀបរៀបរយ។
  • រៀបចំលិខិតមេធាវី អញ្ជើញអតិថិជនយឺតយ៉ាវមកដោះស្រាយនៅសាខាឬ ការិយាល័យកណ្ដាល និងចូលរួមដោះស្រាយជាមួយផ្នែកពាក់ព័ន្ធ។
  • ចុះបេសសកម្មតាមសាខា ដើម្បីគាំទ្រសាខាក្នុងការដោះស្រាយវិវាទ និងផ្តល់យោបល់ផ្លូវច្បាប់ដល់បុគ្គលិក។
  • ធ្វើជាអ្នកតំណាងរបស់ ធនាគារ ហត្ថា នៅក្នុងនីតិវិធីបណ្តឹងនៅចំពោះមុខតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច។
  • តាមដាន និងជម្រុញ នីតិវិធីបណ្តឹង ដែលពាក់ព័ន្ធជាមួយ ធនាគារ ហត្ថា ទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ។

Skills Specifications

  • បរិញ្ញាបត្រនីតិសាស្រ្ត ឬប្រហាក់ប្រហែល។
  • មានបទពិសោធន៍ផ្នែកច្បាប់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
  • មានចំណេះដឹងផ្នែកក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ច្បាប់ពាណិជ្ជកម្ម ច្បាប់ការងារ និងក្រមនីតិវិធី។
  • មានចំណេះដឹង និង/ឬ មានបទពិសោធន៍ទាក់ទងនឹងការចរចា ការដោះស្រាយវិវាទ។ល។
  • និយាយ និងសរសេរភាសាអង់គ្លេសបានល្អ និងចេះប្រើប្រាស់កុំព្យូទ័រ Word, Excel និង Power Point។
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ និងអាចធ្វើដំណើរទៅតាមបណ្តាខេត្ត។

How to Apply

Interest Candidates, please click HERE:


SHARE US ON: