Opportunity


មន្រ្តីឯកទេសសេវាឥណទាន - ៥៧នាក់

Posted: 13/01/2025 , Closing Date: 27/01/2025
Job Description

គោលបំណងសំខាន់នៃតួនាទី "មន្រ្តីឯកទេសសេវាឥណទាន" គឺទទួលខុសត្រូវ និងដោយផ្តោតសំខាន់លើការលក់ឥណទានមិនមានទ្រព្យធានា។ សិក្សា និងរៀបចំឯកសារចំពោះឥណទានមិនមានទ្រព្យធានាជូនអតិថិជន នឹងត្រូវធ្វើការចុះអង្កេត ត្រួតពិនិត្យលើស្ថានភាពបំណុល និងវាយតម្លៃលើឯកសារផ្សេងៗទៀតអោយបានច្បាស់លាស់ និងមានភាពត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព និងបរិមាណនៃឥណទាន ដោយធានាលើដំណើរការប្រមូលឥណទានពីដើមរហូតដល់ចប់ផងដែរ។ មន្រ្តីឯកទេសសេវាឥណទានត្រូវធានាថារាល់ការគាំទ្រ និងផ្តល់ប្រាក់កម្ចីត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ សមស្របតាមគោលនយោបាយឥណទានរបស់ធនាគារ ហត្ថា ព្រមទាំងគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល និងធនាគារជាតិផងដែរ។

Location

ការិយាល័យកណ្តាល

Duties and Responsibilities

    • ស្វែងរកអតិថិជនខ្នាតតូចថ្មីៗ ដើម្បីធ្វើការផ្ដល់ប្រាក់កម្ចី ទៅតាមផែនការដែលថ្នាក់គ្រប់គ្រងផ្ដល់ជូន។
    • ពន្យល់ដល់អតិថិជននូវប្រភេទកម្ចី និងជម្រើសឥណទានផ្សេងៗដែលមាន ក៏ដូចជាលក្ខខណ្ឌនៃសេវាកម្មទាំងអស់នោះសម្រាប់ការលក់សេវកម្មហិរញ្ញវត្ថុផ្សេងទៀតជូនអតិថិជន។
    • ប្រមូលឯកសារដែរតម្រូវ និងចាំបាច់ទាំងអស់របស់អតិថិជន ដើម្បីគាំទ្រក្នុងការស្នើសុំប្រាក់កម្ចី ក្នុងការធានាបាននូវការអនុម័តជួនអតិថិជន។
    • ធ្វើការស៊ើបអង្កេតឥណទានដើម្បីវិភាគស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ក៏ដូចជាការវាយតម្លៃអចលនទ្រព្យ លទ្ធភាពសង ដើម្បីកំណត់លទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចី។
    • សិក្សាលើសមត្ថភាពទូទាត់សងបំណុលរបស់អតិថិជន ដើម្បីកំណត់លទ្ធភាពនៃការផ្តល់ប្រាក់កម្ចី។
    • ប្រមូលឯកសារចំណូលរបស់អតិថិជនដែលមានសុពលភាព និងថតចម្លងប្រវត្តិសងរបស់អតិថិជន។
    • សិក្សាចំណូលរបស់អតិថិជន របាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានហិរញ្ញវត្ថុផ្សេងទៀត ដើម្បីគាំទ្រក្នុងការផ្ដល់ឥណទានជូនអតិថិជន។
    • ធ្វើការចុះវាយតម្លៃដល់លំនៅដ្ឋាន កន្លែងធ្វើការ ឬកន្លែងប្រកបអាជីវក្មក្នុងអំឡុងពេលដំណើរការវាយតម្លៃឥណទាន ដើម្បីទទួលបានព័ត៌មានស៊ីជម្រៅទាក់ទងនឹងគោលបំណងនៃការស្នើសុំប្រាក់កម្ចីរបស់អតិថិជន និងធានាបាននូវភាពគ្រប់គ្រាន់ និងអាចទទួលយកបាន។
    • ធ្វើការចុះជួបអតិថិជនចាស់ៗដែលមានសក្ដានុពល ដើម្បីបញ្ចុះបញ្ចូលអោយអតិថិជនប្រើប្រាស់ឥណទានបន្ថែមទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ដោយផ្ដោតទៅលើកន្លែងធ្វើការ ទីតាំងអាជីវកម្ម និងចំណូលរបស់អតិថិជន។
    • ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងការប្រមូលបំណុលយឺតយ៉ាវ។
    • កែប្រែនូវទម្លាប់មិនល្អ និងដោះស្រាយនូវភាពស្មុគស្មាញ ដើម្បីរក្សានូវផលិតភាព និងសីលធម៌។
    • ធ្វើជាគំរូល្អក្នុងក្រុមការងារ ដោយចូលរួមក្នុងការសាកសួរ ស្តាប់ និងផ្តល់មតិកែលម្អប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតបរិយាកាសការងារមួយប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរក “តម្លៃស្នូល”នៃធនាគារ ហត្ថា។
    • កិច្ចការផ្សេងៗទៀតដែលចាត់ចែងដោយថ្នាក់គ្រប់គ្រង។

Skills Specifications

    • មានការប្តេជ្ញាចិត្តខ្ពស់ចំពោះចក្ខុវិស័យ បេសកកម្ម គុណតម្លៃ នីតិវិធី និងគោលបំណងរបស់ធនាគារ ហត្ថា។ 
    • មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំក្នុងវិស័យសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងភាពច្បាស់លាស់ក្នុងការផ្តល់ឥណទាន។
    • មានការប្តេជ្ញាចិត្តប្រកបដោយក្រមសីលធម៌ខ្ពស់ និងមានភាពជឿជាក់។
    • អាយុចាប់ពី២០ឆ្នាំឡើងទៅ។
    • កម្រិតវប្បធម៌ចាប់ពីបរិញ្ញាបត្រ ឬកំពុងសិក្សាចាប់ពីឆ្នាំទី២ឡើងទៅ។
    • មានជំនាញទំនាក់ទំនង ក្នុងការសន្ទនា និងសសេរជាភាសាអង់គ្លេសល្អ។
    • ជំនាញក្នុងការលក់ បម្រើសេវាកម្មអតិថិជន ដោះស្រាយបញ្ហាជូនអតិថិជន និងជំនាញក្នុងការចរចារ។
    • ជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រលើកម្មវិធី Microsoft Word និង Microsoft Excel។
    • ជំនាញក្នុងការគណនាតួរលេខ។
    • អាចធ្វើការក្រោមសម្ពាធ ដោយមានការលើកទឹកចិត្តខ្លួនឯងខ្ពស់។
    • មានភាពរហ័សរហួនជាមួយនឹងការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវលទ្ធផលដ៏អស្ចារ្យ។

How to Apply

Interest Candidates, please click HERE:


SHARE US ON: