Opportunity


ប្រធានផ្នែកដោះស្រាយវិវាទ -​ ០១នាក់

Posted: 02/12/2022 , Closing Date: 21/12/2022
Job Description

តួនាទី ប្រធានផ្នែកដោះស្រាយវិវាទ គឺទទួលខុសត្រូវក្នុងការ កំណត់អំពីភារកិច្ច និងការទទួលខុសត្រូវលើការងារគ្រប់គ្រង ត្រួតពិនិត្យ ដោះស្រាយ និងតាមដានរាល់វិវាទ ឬរឿងក្តីរបស់ ធនាគារ ហត្ថា នៅក្នុងប្រព័ន្ធតុលាការ ព្រមទាំងផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដល់បុគ្គលិក និងថ្នាក់គ្រប់គ្រង។

Location

Location:

ការិយាល័យកណ្ដាល-ភ្នំពេញ

Duties and Responsibilities

  • ទទួលបន្ទុកដោះស្រាយវិវាទទាំងឡាយដែលទាក់ទងនឹងផ្លូវច្បាប់របស់ ធនាគារ ហត្ថា នៅក្នុងប្រព័ន្ធតុលាការ។
  • ត្រួតពិនិត្យឯកសារស្នើសុំប្តឹងអតិថិជន/បុគ្គលិករបស់ ធនាគារ ហត្ថា និងបុគ្គលពាក់ព័ន្ធ ទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ទៅតុលាការគ្រប់ជាន់ថ្នាក់។
  • ត្រួតពិនិត្យ ចំពោះការរៀបចំពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធ ដើម្បីដាក់បណ្តឹងទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ទៅតុលាការគ្រប់ជាន់ថ្នាក់។
  • ត្រួតពិនិត្យទៅលើការតាមដាន និងជម្រុញ នីតិវិធីបណ្តឹង ដែលពាក់ព័ន្ធជាមួយ ធនាគារ ហត្ថា នៅក្នុងប្រព័ន្ធតុលាការ។
  • ត្រួតពិនិត្យលើរបាយការណ៍វិវត្តន៍រឿងក្តីប្រចាំខែ ទាំងរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដើម្បីដាក់ជូនថ្នាក់គ្រប់គ្រងពិនិត្យ និងអនុម័ត។
  • ទំនាក់ទំនង និងសម្របសម្រួលជាមួយស្ថាប័នតុលាការ មេធាវី អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទទាំងឡាយដែលកើតមាន។
  • ចុះបេសសកម្មតាមសាខា ដើម្បីគាំទ្រសាខាក្នុងការដោះស្រាយវិវាទ និងផ្តល់យោបល់ផ្លូវច្បាប់ដល់បុគ្គលិក។
  • គ្រប់គ្រង និងធានាឲ្យបាននូវការរៀបចំ រក្សាទុកឯកសារនានារបស់ ធនាគារ ហត្ថា និងតុលាការឲ្យមានរបៀបរៀបរយ។
  • រៀបចំ បង្កើត កែប្រែ រាល់ទម្រង់នានា ពាក់ព័ន្ធនឹងការងារដោះស្រាយវិវាទ ដើម្បីឆ្លើយតបទៅតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីសម្រេចដែលពាក់ព័ន្ធ។
  • ធ្វើជាអ្នកតំណាងរបស់ ធនាគារ ហត្ថា នៅក្នុងនីតិវិធីបណ្តឹងនៅចំពោះមុខតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច។
  • ចុះបេសសកម្មតាមសាខា ដើម្បីគាំទ្រសាខាក្នុងការដោះស្រាយវិវាទ និងផ្តល់យោបល់ផ្លូវច្បាប់ដល់បុគ្គលិក។

Skills Specifications

  • បរិញ្ញាបត្រនីតិសាស្រ្ត ឬប្រហាក់ប្រហែល។
  • មានចំណេះដឹងផ្នែកក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ច្បាប់ពាណិជ្ជកម្ម ច្បាប់ការងារ និងក្រមនីតិវិធី ។
  • មានបទពិសោធន៍ផ្នែកច្បាប់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងមានចំណេះដឹង ឬ មានបទពិសោធន៍ទាក់ទងនឹងការចរចា ការដោះស្រាយវិវាទ។
  • និយាយ និងសរសេរភាសាអង់គ្លេសបានល្អ និងចេះប្រើប្រាស់កុំព្យូទ័រ Word, Excel និង Power Point។
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ និងអាចធ្វើដំណើរទៅតាមបណ្តាខេត្ត និងលើសម៉ោងការងារបាន(ករណីចាំបាច់)។

How to Apply

Interest Candidates, please click HERE:


SHARE US ON: